- 2020-10-16 07:01:28
- កីឡាផ្សេងៗ
ជប៉ុន នឹងជួយឧបករណ៍ហ្វឹកហាត់សហព័ន្ធកាយសម្ព័ន្ធគិតជាប្រាក់មិនក្រោម២ម៉ឺនដុល្លារ
- 2020-10-16 07:01:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន នឹងជួយឧបករណ៍ហ្វឹកហាត់សហព័ន្ធកាយសម្ព័ន្ធគិតជាប្រាក់មិនក្រោម២ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ថាភាគីខាងជប៉ុននឹងជួយឧបត្ថម្ភជាឧបករណ៍ហ្វឹកហាត់គិតជាប្រាក់មិនក្រោម ២ម៉ឺនដុល្លារ ហើយឧបករណ៍ទាំងនោះមកដល់ឆាប់ៗនៅពេលខាងមុខនេះបន្ទាប់ស្ងាត់ COVID។
លោក ណយ ផាន់ណា បានឲ្យដឹងថាលោកបានទាក់ទងទៅខាងជប៉ុនរួចរាល់ហើយ ខាងគេនោះក៏កំពុងរៀបចំឯកសារ ហើយនឹងបញ្ជូនមកកម្ពុជានៅពេលសមស្របណាមួយជាពិសេសពេលស្ងប់ស្ងាត់ជំងឺ COVID ជាដើម។
ចំពោះឧបករណ៍ដែលខាងជប៉ុននឹងជួយនោះគឺប្រហែល៥ប្រភេទផ្សេងៗគ្នា និងគិតជាទឹកប្រាក់វិញមិនក្រោម២ម៉ឺនដុល្លារនោះទេ។ ជំនួយរបស់ភាគីខាងជប៉ុននេះគឺដើម្បីពង្រីកដល់ការហ្វឹកហាត់បន្ថែម និងសម្រាប់ចែកជូនបន្តដល់ក្លឹបនៅតាមបណ្ដាខេត្តមួយចំនួនទៀតផងដែរ។
រំលឹកដែរថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ជាប្រភេទកីឡាដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មការជាតិអូឡាំពិកកម្ពុជាដាក់ចូលនៅស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលធ្វើជាម្ចាស់ផ្ទះផងដែរ។ សហព័ន្ធនេះឯកឧត្ដម ថោង ខុន ជាប្រធាន និងលោក ណយ ផាន់ណា ជាអគ្គលេខាធិការ ហើយបច្ចុប្បន្ននេះកំពុងតែហ្វឹកហាត់យ៉ាងសកម្ម ប្រកបដោយសក្ដានុពល៕