• 2020-10-12 09:25:06
  • កីឡា​ផ្សេង​ៗ

CAMSOC៖​ COVID​ យើង​បន្ត​ធ្វើ​កិច្ចការ​ណា​ដែល​អាច​ធ្វើ​បាន​ជា​ពិសេស​ផែនការ​យុទ្ធសាស្ត្រ​

  • 2020-10-12 09:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ ថា​ការ​ប្រជុំ​ជា​ប្រចាំ​រាល់​២សប្ដាហ៍​ម្ដង​ជា​ពិសេស​អំឡុង​ជំងឺ​ COVID​ គឺ​ផ្ដោត​លើ​កិច្ចការ​លើ​ក្រដាស​ ឬ​ជា​ការ​ពន្យល់​លំអិត​តាម​ផ្នែក​និមួយៗ​ឲ្យ​យល់​ច្បាស់​កិច្ចការ​របស់​ខ្លួន​ ខណៈ​ចប់​ជំងឺ​នេះ​ចុះ​អនុវត្ត​តែ​ម្ដង។​

រូបភាពលើផេក Cambodia SEA GAMES 2023

ឯកឧត្ដម​ វ៉ាត់​ ចំរើន ​អគ្គលេខាធិការ​ នៃ​គណៈកម្មការ​រៀបចំការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ នៅ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ អំឡុង​ជំងឺ​ COVID​ ដឹង​ស្រាប់​ហើយ​ថា​ម្នាក់​ៗ​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​ព្យាយាម​រក្សា​គម្លាត​តាម​ដែល​អាច​ធ្វើ​បាន​ដើម្បី​បង្ការ។​ យ៉ាង​ណា​មិញ​ទោះ​មិន​បាន​ចុះ​ផ្ទាល់​ ឬ​អនុវត្ត​ផែនការ​តាម​ទីលាន​ជាក់ស្ដែង​ដូច​ការ​គ្រោង​ទុក​មុន​ COVID​ នោះ​ក៏​ CAMSOC​ បន្ត​កិច្ចការ​ប្រជុំ​សំខាន់​ៗ​របស់​ខ្លួន​រាល់​២សប្ដាហ៍​ដដែល​ពោល​ធ្វើ​កិច្ចការ​ដែល​អាច​ធ្វើ​ទៅ​បាន​ជា​ពិសេស​ផ្ដោត​លើ​កិច្ចការ​គ្រោង​សំខាន់ៗ។​

រូបភាពលើផេក Cambodia SEA GAMES 2023

អ្នក​ជំនាញ​ខាង​កីឡា​ខាង​លើ​នេះ​បន្ត​ប្រាប់​លើក​ឡើង​ទៀត​ថា​ កិច្ចការ​ប្រជុំ​២សប្ដាហ៍​ម្ដង​នេះ​ គឺ​ធ្វើ​យុទ្ធសាស្ត្រ​ផែនការ​ជំនាញ​ការ​តាមដាន​ផ្សេងៗ​លើ​ឯកសារ​ក្រដាស​ត្រូវ​ឲ្យរៀបរយ​​ស្រេចអំឡុង​ COVID​ នេះ។​ នៅ​ឆ្នាំ​ ២០២១​ តទៅ​គ្រប់​ផ្នែក​នឹង​ចុះ​អនុវត្ត​យ៉ាង​ស្វាហាប់​តែ​ម្ដង​ ដោយ​សារ​តែ​បាន​បណ្ដុះបណ្ដាល​ ពន្យល់​គណៈកម្មការ​ជំនាញនិមួយៗ​យល់​ពី​ភារកិច្ច​ តួនាទី​ និង​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​មុន​ធ្វើ​អ្វី​បន្ទាប់រួចហើយនោះ ។​ ពោល​គឺ​ពន្យល់​ដល់​គ្រប់​គណៈកម្មការ​ជំនាញ​សំខាន់​ៗ​អស់​បាន​ដឹង​ច្បាស់​ដើម្បី​ងាយ​ស្រួល​អនុវត្ត​ការងារ​ និង​ងាយ​ទទួល​បាន​ភាព​ជោគជ័យ​នៅ​ពេល​ជាក់ស្ដែង​ស៊ីហ្គេម​ ឆ្នាំ​២០២៣។​

រូបភាពលើផេក Cambodia SEA GAMES 2023

រំលឹក​ដែរ​ថា​ គណៈកម្មការ​រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍​(CAMSOC)​ បើក​កិច្ច​ប្រជុំ​ជា​ប្រចាំ​រាល់​២សប្ដាហ៍​ម្ដង​នៅ​ឯ​ទីស្នាក់ការ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ដើម្បី​សម្រេច​នូវ​ការ​អនុវត្តន៍​ឆ្ពោះ​ទៅ​ស៊ីហ្គេម ​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​ កិច្ច​ប្រជុំ​នេះ​ភាគ​ច្រើន​ដឹកនាំ​ដោយ​អនុប្រធាន​ CAMSOC​ ឯកឧត្ដម​ ថោង​ ខុន​ និង​អគ្គលេខាធិការ​ ឯកឧត្តម​ វ៉ាត់​ ចំរើន​ រួម​ជា​មួយ​ប្រធាន​គណៈកម្មការ​ជំនាញ​ផ្សេងៗ​ផង​ដែរ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់