• 2020-10-12 07:11:08
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​រាំ​ បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​មូលដ្ឋាន​ជា​លើក​ទី១ ក្រោយ​សិក្សា​៥ថ្ងៃ

  • 2020-10-12 07:11:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​រាំ​របស់​កម្ពុជា​ បាន​ធ្វើ​ពិធី​បិទ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​មូលដ្ឋាន​ជា​លើក​ទី១​ កាល​ពី​ល្ងាច​ថ្ងៃ​ទី៩​ តុលា​ ២០២០​ របស់​ខ្លួន​ដោយ​ទទួល​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ​ ដើម្បី​ពង្រីក​សក្ដានុពល​បន្ថែម​ទៀត​នៅ​ពេល​បន្តបន្ទាប់​ខាង​មុខ។​

ទិដ្ឋភាពបិទវគ្គ

អ្នក​ស្រី​ ហង់​ ស៊ីម៉ន​ អគ្គ​លេខាធិការ​សហព័ន្ធកីឡា​រាំ​ បាន​ឲ្យ​ដឹង​ថា​ ឆ្លងកាត់​ការ​សិក្សា​រយៈពេល​៥ថ្ងៃ​នេះ​មើល​ឃើញ​ថា​ សិក្ខាកាម​ទទួល​បាន​នូវ​ចំណេះ​ដឹង​ជា​ច្រើន​ទាក់ទង​ទៅ​ហ្នឹង​បច្ចេកទេស​ វិធី​សាស្ត្រ​បង្ហាត់​ផ្សេងៗ​ ក្រុម​សីលធម៌​ជា​គ្រូ​បង្វឹក​ និង​ទម្លាប់​ទាំង​៧​របស់​បុគ្គល​ឆ្នើម។​ ទន្ទឹម​និង​នេះ​វគ្គ​សិក្សា​​គឺ​បាន​ជួយ​អភិវឌ្ឍន៍​សមត្ថភាព​សិក្ខាកាម​ឲ្យ​តែ​ល្អ​ប្រសើរ​ជាង​មុន​ទៅ​ទៀត។​

ទិដ្ឋភាពបិទវគ្គ

អគ្គ​លេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​ក៏​សូម​ថ្លែង​អំណរគុណ​ដល់​លោក​ជំទាវ​ ឯកឧត្ដម​ និង​គ្រូ​ឧបទេស​នានា​ដែល​បាន​ចំណាយ​ពេល​ចូលរួម​ក្នុង​វគ្គ​សិក្សា​នេះ​ និង​បាន​ចែក​រំលែក​នូវ​ចំណេះ​ដឹង​ បទ​ពិសោធ​ល្អៗ​ដល់​សិក្ខាកាម​ទាំង​ដើម្បី​ជំរុញ​ពួកគេ​ឲ្យ​រឹតតែ​មាន​សមត្ថភាព​ក៏​ដូច​ជា​ជួយ​ពង្រីក​ផ្សព្វផ្សាយ​ ឬ​បង្កើន​ធនធាន​ថ្មីៗ​ទៀត។​

ទិដ្ឋភាពបិទវគ្គ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​រាំ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​មូលដ្ឋាន​រយៈពេល​៥ថ្ងៃ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​គឺ​ចាប់​ពី​ថ្ងៃ​ទី៥​ ដល់ទី៩ ខែ​តុលា​ ឆ្នាំ​២០២០។​ វគ្គ​នេះ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។​ សិក្ខាកាម​ចូលរួម​វគ្គ​នេះ​មាន​២៩​នាក់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់