- 2020-10-09 06:26:40
- កីឡាផ្សេងៗ
សមត្ថភាពខ្សែក្រវាត់ខ្មៅនេះ ជេសា នឹងព្យាយាមយកមេដាយមាសជាថ្មីទៀតជូនកម្ពុជា
- 2020-10-09 06:26:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមត្ថភាពខ្សែក្រវាត់ខ្មៅនេះ ជេសា នឹងព្យាយាមយកមេដាយមាសជាថ្មីទៀតជូនកម្ពុជា
ចន្លោះមិនឃើញ
កីឡាការិនីកម្រិតពិភពលោក ជេសា ខាន់ ថានៅពេលខាងមុខរំពឹងថាប្រជាជនកម្ពុជានឹងចាប់អារម្មណ៍ហ្វឹកហាត់កីឡាជឺជីស៊ូ ហើយខ្លួននឹងចាំជួយចែករំលែកចំណេះដឹង។ តាមរយៈខ្សែក្រវាត់ខ្មៅនេះខ្លួននឹងព្យាយាមរកមេដាយមាសជូនកម្ពុជាទៀត។
ជេសា ខាន់ បានឲ្យដឹងថា ការទទួលបានកម្រិតខ្សែក្រវាត់ខ្មៅ ជឺជីតស៊ូ នាពេលថ្មីៗនេះគឺធ្វើឲ្យខ្លួននឹករលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាអ្នកគាំទ្រខ្លួននៅឯកម្ពុជា នឹងរំពឹងថានៅពេលណាមួយខាងមុខមានអ្នកចង់ហ្វឹកហាត់ក្បាច់គុននេះ។
តាមរយៈបទពិសោធ ចំណេះជំនាញដែលខ្លួនធ្លាប់បានរៀន ឬទទួលបានពីការប្រកួតរយៈពេល១០ឆ្នាំនេះ នឹងចាំជួយចែករំលែកជានិច្ចដល់ប្រជាជនកម្ពុជា។ ឆាប់ៗនេះបើស្ថានភាពស្រួលបួលនឹងមកលេងប្រទេសកម្ពុជាជាថ្មី។ ភាពជោគជ័យ និងការទទួលបានខ្សែក្រវាត់ខ្មៅនេះធ្វើឲ្យ ជេសា នឹងព្យាយាមយកឈ្នះមេដាយមាសពីព្រឹត្តិការណ៍ផ្សេងៗទៀតជូនប្រទេសកម្ពុជា។
រំលឹកដែរថា ជេសា ខាន់ ជាកីឡាការិនីខ្មែរ-អាមេរិក ដែលលេងលើប្រភេទកីឡាជឺជីតស៊ូ។ កីឡាការិនីឆ្នើមរូបនេះបច្ចុប្បន្ននេះស្ថិតក្នុងកម្រិតខ្សែក្រវាត់ខ្មៅដែលជាកម្រិតខ្ពស់បំផុតលើប្រភេទកីឡាមួយនេះ។ ជេសា ធ្លាប់ឈ្នះមេដាយមាសកម្រិតពិភពលោកជាច្រើនគ្រឿងមកហើយ និងធ្លាប់លេងតំណាងឲ្យកម្ពុជា ២ដង ឈ្នះមេដាយមាស ២គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នៅឥណ្ឌូណេស៊ី និងស៊ីហ្គេម នៅហ្វីលីពីន៕