- 2020-10-08 03:53:03
- កីឡាផ្សេងៗ
អស្ចារ្យណាស់! ត្រឹមវ័យ១៨ឆ្នាំ ជេសា ខាន់ បានខ្សែក្រវាត់ខ្មៅកម្រិតខ្ពស់បំផុតក្នុង ជឺជីតស៊ូ
- 2020-10-08 03:53:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យណាស់! ត្រឹមវ័យ១៨ឆ្នាំ ជេសា ខាន់ បានខ្សែក្រវាត់ខ្មៅកម្រិតខ្ពស់បំផុតក្នុង ជឺជីតស៊ូ
ចន្លោះមិនឃើញ
កីឡាការិនីឆ្នើម និងជាម្ចាស់មេដាយមាស២គ្រឿង កីឡាអាស៊ី កីឡាស៊ីហ្គេម តំណាងឲ្យប្រទេសកម្ពុជា ជេសា ខាន់ មានវ័យត្រឹម១៨ឆ្នាំប៉ុណ្ណោះដែលមានសមត្ថភាពរហូតទទួលបានខ្សែក្រវាត់ខ្មៅ លើប្រភេទកីឡា ជឺជីតស៊ូ (jiujitsu) នាពេលថ្មីៗនេះ ។
កីឡាការិនី ជេសា ខាន់ បានឲ្យដឹងថា ខ្លួនពិតជាមានចិត្តសប្បាយរីករាយជាខ្លាំងដែលទទួលបានការដំឡើងកម្រិតខ្សែក្រវាត់ខ្មៅនាពេលថ្មីៗនេះ។ ចាប់ពីខ្សែក្រវាត់ពណ៌ត្នោតមកដល់ខ្សែក្រវាត់ខ្មៅនេះរូបគេហ្វឹកហាត់អស់រយៈពេល១០ខែ និងបានឆ្លងកាត់ការប្រកួតជាបន្តបន្ទាប់។
ម្ចាស់មេដាយមាសកម្រិតពិភពលោកជាច្រើនគ្រឿងរូបនេះបន្តលើកឡើងទៀតថា កញ្ញាពិតជាសប្បាយចិត្តមែនទែនដែលអាចទទួលបានខ្សែក្រវាត់ខ្មៅត្រឹមវ័យក្មេង១៨ លើប្រភេទកីឡាជឺជីតស៊ូ នេះ។ ភាពជោគជ័យទាំងនេះគឺជាការខំប្រឹងប្រែងឥតឈប់ឈរអស់រយៈពេល១០ឆ្នាំមកហើយ។
រំលឹកដែរថា ជេសា ខាន់ ជាកីឡាការិនីខ្មែរ-អាមេរិក ដែលឈ្នះមេដាយមាសកម្រិតពិភពលោកជាច្រើនគ្រឿងលើប្រភេទកីឡាជឺជីតស៊ូនេះ។ ជេសា ធ្លាប់ប្រកួតតំណាងឲ្យប្រទេសកម្ពុជា ២ដង ហើយឈ្នះមេដាយមាសទាំង២ដង ទី១ កីឡាអាស៊ី នៅប្រទេសឥណ្ឌូណេស៊ី និងទី២ កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន។ បច្ចុប្បន្នកីឡាការិនីរូបនេះកំពុងរស់នៅសហរដ្ឋអាមេរិក៕