- 2020-10-07 07:12:47
- កីឡាផ្សេងៗ
ធ្លាប់តែឃើញនៅស្រុកគេ ឥលូវនេះខ្មែរក៏មានប្រកួតបាល់ទឹកដែរ
- 2020-10-07 07:12:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែឃើញនៅស្រុកគេ ឥលូវនេះខ្មែរក៏មានប្រកួតបាល់ទឹកដែរ
ចន្លោះមិនឃើញ
ចំពោះវិញ្ញាសាបាល់ទឹកនេះយើងដឹងហើយថា គឺមាននៅតែបរទេសនោះទេ ពោលទើបតែលេចឡើងនៅប្រទេសកម្ពុជាថ្មីៗនេះ។ ឥលូវនេះមានសកម្មភាពបាល់ទឹកដូចជាការហ្វឹកហាត់ និងប្រកួតចាប់ផ្ដើមបង្ហាញមុខជាបន្តបន្ទាប់ហើយ។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ធ្លាប់ប្រាប់ឲ្យដឹងថាវិញ្ញាសាបាល់ទឹកនេះ ជាវិញ្ញាសាថ្មីមួយសម្រាប់សហព័ន្ធ និងកំពុងបណ្ដុះបណ្ដាលកីឡាករនាពេលបច្ចុប្បន្ននេះ។
ការរកនូវវិញ្ញាសាថ្មីនេះគឺស្របទៅតាមអនុសាសន៍របស់ប្រធានសហព័ន្ធ ឯកឧត្ដម ស៊ុន ចាន់ថុល ដើម្បីបង្កើនភាពទាក់ទាញ ចំណាប់អារម្មណ៍បន្ថែមពីអ្នកគាំទ្រ។ លោក ហែល គីរី អំពាវនាវដល់មហាជនណាដែលមានសមត្ថភាព និងចង់ហ្វឹកហាត់វិញ្ញាសាបាល់ទឹកនេះអាចទាក់ទងមកកាន់សហព័ន្ធខ្មែរកីឡាហែលទឹកបានតាមរយៈហ្វេសបុកផេកសហព័ន្ធ ឬមកកាន់សហព័ន្ធផ្ទាល់។
តោះ ទស្សនាវីដេអូប្រកួតបាល់ទឹកខ្មែរដែលបង្ហាញក្នុងថ្ងៃសម្ពោធឲ្យប្រើប្រាស់អាងហែលទឹកពហុកីឡដ្ឋានជាតិឡើងវិញកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ រវាងក្រុមបាល់ទឹករាជធានីភ្នំពេញ និងក្រុមបាល់ទឹកខេត្តកំពង់ចាម។ លទ្ធផលគឺ កំពង់ចាម ឈ្នះ រាជធានីភ្នំពេញ ៦-៥៕
វីដេអូប្រកួត៖