• 2020-09-25 07:45:12
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បុគ្គល​សកម្ម​បំផុត​ក្នុង​កីឡា​ទទួល​បាន​ការ​កោត​សរសើរ​ពី​ WOA

  • 2020-09-25 07:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​គេ​ដឹង​ថា​ជា​បុគ្គល​សកម្ម​ និង​មាន​បច្ចេកទេស​ខ្ពស់​ក្នុង​វិស័យ​កីឡា​បាន​ទទួល​ការ​កោត​សរសើរ​ពី​ World Olympians Association ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ពេលធ្វើសកម្មភាពកីឡានៅឧត្ដរមានជ័យ

​អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ខាង​លើ​នេះ​ ត្រូវ​បាន​សមាគម​អត្តពលិក​អូឡាំពិក​ពិភពលោក​ World Olympians Association​ (WOA)​ នៃ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ ផ្ដល់​វិញ្ញាបនបត្រ​តែងតាំង​ជា​សមាជិក​ និង​ទទួល​ស្គាល់​ឯកឧត្ដម​ជា​សកម្មជន​ឆ្នើម​ ក្នុង​ការ​ធ្វើ​សកម្មភាព​ជួយ​ដល់​គុណ​តម្លៃ​អូឡាំពិក។​ ការ​ផ្ដល់​ជូន​នេះ​គឺ​ដោយ​សារ​តែ​ ឯកឧត្ដម​ ជា​អត្តពលិក​របស់​អូឡាំពិក​មួយ​ដែរ​តែងតែ​ជួយ​ជ្រោមជ្រែង​ផ្សព្វផ្សាយ​ពី​សកម្មភាព​ ចលនា​កីឡា​អូឡាំពិក​តាំង​ពី​ជំនាន់​ឆ្នាំ​១៩៩០​ ជាង​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ពេលធ្វើសកម្មភាពកីឡានៅឧត្ដរមានជ័យ

ដូច​ទៅ​ហ្នឹង​អ្វី​ដែល​ World Olympians Association​ (WOA)​ បាន​លើក​ឡើង​ខាង​លើ​អីចឹង​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ជា​ថ្នាក់​ដឹកនាំ​ដែល​សកម្ម​មែនទែន​ក្នុង​ការ​ផ្សព្វផ្សាយ​ ពង្រីក​សក្ដានុពល​កីឡា​ឲ្យ​ផុលផុស​ និង​មាន​គុណភាព​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ទៀត។​ ទន្ទឹម​ហ្នឹង​នេះ​ឯកឧត្ដម​កំពុង​ធ្វើ​កិច្ចការ​សំខាន់​ៗ​ជា​មួយ​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ទៀត​រៀងរាល់​ថ្ងៃ​ក្នុង​ការ​ត្រៀម​ខ្លួន​ឲ្យ​រួចរាល់​នៅ​ពេល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់