- 2020-09-22 07:16:34
- កីឡាផ្សេងៗ
ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើង ជំរុញឲ្យមន្ត្រីគ្រប់ផ្នែកធ្វើសកម្មភាព ខណៈអ្នកចាំជួយមានច្រើន
- 2020-09-22 07:16:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើង ជំរុញឲ្យមន្ត្រីគ្រប់ផ្នែកធ្វើសកម្មភាព ខណៈអ្នកចាំជួយមានច្រើន
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ជំរុញដល់មន្ត្រីជំនាញតាមផ្នែកនិមួយៗចាប់ផ្ដើមធ្វើសកម្មភាពនានាមិនថាការប្រកួត ឬហ្វឹកហាត់ត្រូវធ្វើជាប្រញាប់ខណៈពេលកន្លងមកនេះសឹងគ្មានសកម្មភាពអ្វីសោះឡើយ។
ឯកឧត្ដម មៀច សុផាន់ណា ប្រធានសហព័ន្ធបាញ់កាំភ្លើងបានឲ្យដឹងថា សព្វថ្ងៃនេះអ្នកមានធនធានទ្រព្យសម្បត្តិ ថវិកា ជាច្រើននៅចាំជួយគាំទ្រសហព័ន្ធ មិនថាទីកន្លែងសម្រាប់ផ្ដល់ធ្វើទីលានហ្វឹកហាត់ សម្ភារនោះទេ។ ដូច្នេះហើយសូមមន្ត្រីសហព័ន្ធតាមផ្នែកនិមួយៗត្រូវមានសកម្មភាពច្បាស់លាស់ និងរៀបចំជាការប្រកួតតាមដែលអាចធ្វើទៅបាន មិនថាកម្មវិធីតូច ឬធំនោះទេពោលរៀបចំហើយស្នើសុំមក។
ប្រធានសហព័ន្ធខាងលើនេះបន្តលើកឡើងទៀតថា បច្ចុប្បន្ននេះឃើញថាតាមផ្នែកនិមួយៗ ឬផ្នែកទាំងមូលហាក់មិនសកម្មអ្វីសោះ ស្របពេលពេលវេលានៃការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ កាន់តែខិតជិតមកដល់ហើយ។ ឯកឧត្ដមបន្ថែមទៀតថា បើទោះជាការងារកីឡានេះជាការងារស្ម័គ្រចិត្តមែន ប៉ុន្តែម្នាក់ៗក៏ត្រូវប្រឹងធ្វើឲ្យអស់ពីលទ្ធភាព និងឲ្យមានប្រសិទ្ធភាពក៏ដូចជាស្នាដៃផងដែរ។ ចាប់ពីពេលនេះទៅមិនថាផ្នែកខាងហ្វឹកហាត់ ផ្នែករដ្ឋបាលទំនាក់ទំនងជាតិ អន្តរជាតិ ឬខាងផ្នែករកការសហការទ្រទ្រង់ផ្សេងៗត្រូវតែពង្រឹង រៀបចំសកម្មភាពឲ្យបានច្បាស់លាស់មកវិញ។
រំលឹកដែរថា សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ម្សិលមិញនេះបានធ្វើមហាសន្និបាតវិសាមញ្ញរបស់ខ្លួននៅឯទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ មហាសន្និបាតនេះមានការអញ្ជើញចូលរួមពីបណ្ដាថ្នាក់ដឹកនាំនានារបស់សហព័ន្ធ និងឯកឧត្ដម វ៉ាត់ ចំរើន តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)ផងដែរ៕