- 2020-09-22 00:00:00
- កីឡាផ្សេងៗ
សហព័ន្ធតេក្វាន់ដូ ITF បើកវគ្គចៅក្រមអាជ្ញាកណ្ដាលកម្រិត «ក» ពង្រីកសមត្ថភាពឲ្យទាន់សម័យកាល
- 2020-09-22 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធតេក្វាន់ដូ ITF បើកវគ្គចៅក្រមអាជ្ញាកណ្ដាលកម្រិត «ក» ពង្រីកសមត្ថភាពឲ្យទាន់សម័យកាល
ចន្លោះមិនឃើញ
សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បើកវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលកម្រិត «ក» រយៈពេល៦ថ្ងៃមានទាំងទ្រឹស្ដី និងការអនុវត្តន៍ផ្ទាល់ដើម្បីពង្រីកសមត្ថភាពឲ្យទាន់សម័យកាល ទាន់បច្ចេកវិជ្ជាបច្ចុប្បន្ន។
ឯកឧត្ដម កែវ រ៉េមី ប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជាបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលនេះគឺមានសារសំខាន់ និងជួយពង្រីកចំណេះដឹងក្រុមកីឡាករ លោកគ្រូៗរបស់តេក្វាន់ដូ ITF ឲ្យទទួលបាននូវអ្វីដែលថ្មី ទំនើបទាន់សម័យកាលបច្ចុប្បន្នបន្ថែមផងដែរ។ មិននៅតែការកាត់សេចក្ដី ឬដាក់ពិន្ទុតាមរបៀបចាស់ ដូចជាការប្រើក្រដាសពីមុនៗឡើយ។
ប្រធានសហព័ន្ធដែលឆ្នើមខាងលើបន្តលើកឡើងទៀតថា សិក្ខាកាមចូលរួមលើកនេះត្រូវអនុវត្តន៍ជាក់ស្ដែងជាមួយឧបករណ៍ដាក់ពិន្ទុបែបទំនើបអេឡិចត្រូនិក ដើម្បីឲ្យដឹង ឲ្យស្ទាត់ជំនាញងាយស្រួលបំពេញការងារជាចៅក្រម អាជ្ញាកណ្ដាលកម្រិតអន្តរជាតិនៅពេលខាងមុខៗ។
រំលឹកដែរថា រសៀលម្សិលមិញនេះសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានធ្វើពិធីបើកវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល កម្រិត «ក» នៅក្នុងវិមានពហុកីឡដ្ឋានជាតិ។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងរយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ ២៦ ខែកញ្ញា ២០២០។ សិក្ខាកាមចូលរួមសរុប ៣០នាក់ មកពីបណ្ដា ១១ រាជធានី ខេត្ត៕