• 2020-09-14 14:24:20
  • កីឡា​ផ្សេង​ៗ

Mobile Legends: Bang Bang ​ប្រកាស​ចេញ​ Trailer​ ថ្មី​ Beyond Legends

  • 2020-09-14 14:24:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​អេឡិច​ត្រូនិក​លើ​ប្រភេទ​វិញ្ញាសា ​Mobile Legends: Bang Bang បាន​ចេញ​វីដេអូ​ផ្សព្វផ្សាយ​ថ្មី​ហៅថា ​Beyond Legends ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ Project NEXT ​ដែល​បាន​ផ្លាស់​ប្ដូរ​ហេរ៉ូ​ជា​ច្រើន​ឱ្យ​កាន់​តែ​ល្អ​ឡើង​។

រាប់ទាំង​ផ្នែកខាងក្នុង​ និងខាងក្រៅ​ តួ​ជា​ហេរ៉ូ​ដ៏​ល្បីល្បាញ​ទាំង​នោះដែល​ជាវីរបុរសនឹងមានជំនាញថ្មី រឿង​រ៉ាវ​ស្ថិត​នៅពីក្រោយ ​និងការតុបតែងខ្លួន​។ ក្នុងវីដេអូផ្សព្វផ្សាយថ្មីនេះ​ តួ Eudora​ ទទួល​បា​នសេរីភាព​ពីការរើសអើង​ជាយូរមក​ហើយ តួ Zilong​ បាន​ជោគជ័យ​ចំពោះ​លក្ខណៈ​បែប​វិទ្យាសាស្ត្រ​របស់​ខ្លួន​ ហើយទីបំផុត ​Miya​ បានក្រោកឈរ ​កែ​ប្រែ​មុខ​មាត់​ថ្មី​ផង​ដែរ។ ពួកគេ​ទាំងអស់​បាន​ប្រែ​ប្រឡា​ខ្លួន​ក្នុង​ជម្រើស​រៀង​ៗ​ខ្លួន​ និង​ទី​បំផុត​បាន​ធ្វើ​ឲ្យ​ពួកគេ​កាន់​តែ​ខ្លាំង​ពូកែ​ជាងមុន​ដែល​ពិត​ជា​សម​ឥតខ្ចោះ​នៅ​ក្នុង​គម្រោង​ Project NEXT – Beyond Legends។

ជា​មួយ​គ្នា​នេះ ខ្លឹម​សារ​បទ​ចម្រៀង​រួម​ផ្សំ​នឹង​រូបភាព​​​បាន​ក្លាយ​ជា​​កម្លាំង​ចិត្ត​នៃ​​គំនិត​ ‘Beyond Legends’។ ដូច​ជា​លំហូ​នៃ​ឈុត​វីដេអូ​នេះ ទំនុក​ច្រៀង​​បាន​ចាប់​ផ្តើម​ពី​កម្រិត​ទាប និង​​​​បាន​រីក​ចម្រើន​​ជា​ប្រព័ន្ធ​​ឈាន​ដល់​សមត្ថភាព​​កម្រិត​​កំពូល​​ដែល​​ជា​លទ្ធផល​នៃ​វីរបុរស​ប្រែ​ក្រឡា​ខ្លួន។

ជារួម​ គុណភាពវីដេអូ គុណភាពតន្ត្រី និងសាច់រឿង យើងអាចនិយាយបានយ៉ាងស្រួលថា វីដេអូ​ផ្សព្វ​ផ្សាយ​នេះ​មាន​គុណភាព​កម្រិតខ្ពស់បំផុត ​បើប្រៀបធៀបនឹងអ្វីដែលធ្លាប់ធ្វើកន្លងមកពីវិញ្ញាសា Mobile Legends។ វីដេអូ​ផ្សព្វផ្សាយ​នេះស្តែង​ចេញយ៉ាងច្បាស់​ពីការលះបង់​គ្រប់បែប​យ៉ាង​របស់​ក្រុមហ៊ុន ​Moonton ដើម្បីផ្តល់​ជូន​បទពិសោធ​លេងហ្គេមកាន់​តែ​អស្ចារ្យ​ដល់​អ្នក​លេង​គ្រប់​រូប​ទាំង​នៅ​ក្នុង​ និង​ក្រៅ​ហ្គេម។

ពីរបីថ្ងៃមុនពេលវីដេអូផ្សព្វផ្សាយនេះបានចេញជាផ្លូវការ MLBB បានបញ្ចេញឡូហ្គោថ្មីកាលពីថ្ងៃទី៦ ខែកញ្ញា។ ឡូហ្គោថ្មីនេះត្រូវបានប្រើផែនទី MOBA ជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលតំណាងឲ្យប្រភេទនៃវិញ្ញាសាកីឡាអេឡិចត្រូនិក និងសង្កត់ធ្ងន់ត្រង់ចំពោះការប្រកួត និងកិច្ចសហការដែលជាគន្លឹះស្មារតីនៃវិញ្ញាសា MOBA។ ចំណុចស្នូលនៃឡូហ្គោគឺមានអក្សរ ‘M’។ ភ្ជាប់ជាមួយនឹងផែនទីទន្លេ អក្សរជានិម្មិតសញ្ញានៃចលនាបេះដូង និងតំណាងឲ្យភាពរឹងមាំ និងចំណង់ចំណូលចិត្ត។

អក្សរត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតដែលមានការតុបតែងលំអនៅជ្រុងខាងស្តាំ។ នៅចំកណ្តាលគឺមានអក្សរ ‘O’ រាងជាគ្រឹស្តាល់ដែលតំណាងឲ្យភាពរុងរឿងជាមួយនឹងពន្លឺ និងក្តីសង្ឃឹម ភាពអស្ចារ្យ និងផ្នែកខាងក្រោយរំលេចដោយវប្បធម៌ចម្រុះនៃវិញ្ញាសា MLBB ចែងចាំងជាសកល។ សម្រាប់លើអក្សរត្រូវបានរំលេចដោយពណ៌ពណ៌មាស ដូច្នេះហើយបានជាមើលទៅទាក់ចិត្តខ្លាំង និងលេចធ្លោតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាសញ្ញាមួយនៃកីឡាអេឡិចត្រូនិកវិញ្ញាសា MLBB បើកទំព័រសករាជថ្មី ដែលពោរពេញដោយគុណភាព និងមហិច្ឆតាកាន់តែធំ។ ទាំងអស់នេះក្នុងគោលបំណងតែមួយគត់គឺផ្តល់បទពិសោធអស្ចារ្យដល់កីឡាការ កីឡាការិនី។

ស្របពេលកីឡាអេឡិចត្រូនិកកាន់តែល្បីល្បាញខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Mobile Legends: Bang Bang តែងតែជាវិញ្ញាសាមួយឈានមុខគេ និងអភិវឌ្ឍបន្ថែមថ្មីៗឥតឈប់ឈរ ដើម្បីឲ្យមានលក្ខណៈកាន់តែអាជីព និងកាន់តែរីករាយ។

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់