- 2020-09-12 07:19:23
- កីឡាផ្សេងៗ
ពានរង្វាន់អន្តរក្លឹប៖ សហព័ន្ធតេក្វាន់ដូ ITF សម្លឹងឃើញធនធានកីឡាការិនីឆ្នើមបន្ថែមទៀត
- 2020-09-12 07:19:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពានរង្វាន់អន្តរក្លឹប៖ សហព័ន្ធតេក្វាន់ដូ ITF សម្លឹងឃើញធនធានកីឡាការិនីឆ្នើមបន្ថែមទៀត
ចន្លោះមិនឃើញ
សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា សម្លឹងឃើញកីឡាការិនីថ្នាលល្អៗបន្ថែមទៀតហើយតាមរយៈការប្រកួតពានរង្វាន់ អន្តរក្លឹប ដែលធ្វើឡើងកាលពីម្សិលមិញនៅទីលានហ្វឹកហាត់របស់ខ្លួនក្នុងពហុកីឡដ្ឋានជាតិ។
លោក ប៉ាល ជីវ័ន្ត ដែលជាគណៈកម្មការរៀបចំការប្រកួតមួយរូប និងជាគ្រូជំនួយជម្រើសជាតិឈុតធំបានឲ្យដឹងថា តាមរយៈការប្រកួតពានរង្វាន់អន្តរក្លឹប លើកនេះគឺមើលឃើញកីឡាការិនីដែលចូលរួមមានសមត្ថភាពរីកចម្រើនច្រើនជាពិសេសថ្នាលថ្មីៗមកពីតាមខេត្តតែម្ដង។ កីឡាការិនីទាំងនោះមានភាពរីកចម្រើនទៅតាមកម្រិតរបស់ពួកគេ ក្នុងនាមជាគ្រូមួយរូបគឺអាចទទួលយកបាន នឹងអាចយកមកបណ្ដុះបណ្ដាលបន្ថែមទៀតបាន។
គ្រូជំនាញខាងមេគុនរូបនេះបន្តលើកឡើងទៀតថា ការប្រកួតដូចខាងលើនេះនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត ដើម្បីចម្រាញយកអ្នកដែលមានសមត្ថភាពល្អ មានសក្ដានុពលទាំងនោះទៅបណ្ដុះបណ្ដាលបន្ថែមត្រៀមការប្រកួតកម្រិតអន្តរជាតិរកមេដាយជូនកម្ពុជា។
រំលឹកដែរថា ម្សិលមិញនេះសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បានរៀបចំការប្រកួតវិញ្ញាសាមេគុន ខ្សែក្រវាត់ក្រោមខ្មៅ១ដាន់ ពានរង្វាន់អន្តរក្លឹប នៅទីលានរបស់សហព័ន្ធផ្ទាល់តែម្ដង។ ចំនួនកីឡាការិនីចូលរួមសរុប ១៥នាក់មកពី ៦ក្លឹបផ្សេង។ ការប្រកួតម្សិលមិញនេះដែរក៏មានការចូលរួមពីឯកឧត្ដម កែវ រ៉េមី ប្រធានផងដែរ៕