• 2020-09-11 06:08:09
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​ហាប់គីដូ៖​ ការ​ខំប្រឹង​ប្រែង​ជា​បន្តបន្ទាប់​ឥលូវ​មាន​គេទទួល​ស្គាល់​ច្រើន​

  • 2020-09-11 06:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហាប់គីដូ​ ដោយ​សារ​តែ​ការ​ខំប្រឹង​ប្រែង​ពង្រីក​សក្ដានុពល​តាម​វិធី​ផ្សេងៗ​ឥត​ឈប់ឈរ​ឥលូវ​មាន​គេ​ទទួល​ស្គាល់​ និង​ឲ្យ​តម្លៃ​ច្រើន​ពេល​នេះ។​

លោក គង់ ចាន់ធីណា​

លោក​ គង់​ ចាន់ធីណា ​អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​សហព័ន្ធ​មួយ​គឺ​ពិត​ជា​មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ដែល​មាន​គេ​ស្គាល់​ច្រើន​ និង​ផ្ដល់​តម្លៃ​ខ្ពស់​នា​ពេល​នេះ។​

​អគ្គលេខាធិការ​ និង​គ្រូ​បង្វឹក​រូប​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ នៅ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​បាន​ផ្ដល់​ឱកាស​ឲ្យ​បង្ហាត់​បង្រៀន​ និង​មាន​អ្នក​ខ្លះ​យក​កូន​មក​ឲ្យ​ហាត់​ដល់​សហព័ន្ធ​ ហើយមាន​ជា​ការ​ចេញ​ទៅ​សម្ដែង​ក្នុង​កម្មវិធី​នានា​ផង​ដែរ។​ លទ្ធផល​ល្អ​ទាំង​នេះ​គឺ​បាន​មក​ពី​ការ​ខំប្រឹង​ប្រែង​ជា​បន្តបន្ទាប់​រហូត​មក។​

កីឡា​ការិនី​ហាប់គីដូ កំពុង​បង្ហាញ​ស្នៀត

រំលឹក​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ គឺ​ចូល​មក​កម្ពុជា​យូរ​ណាស់​មក​ហើយ​បច្ចុប្បន្ន​គឺ​មាន​ទីតាំង​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​លើ​ដំបូល​អគារ​សូហ្វតិន្នីស។​ ឯកឧត្ដម​ ម៉ក់​ សំអុល​ ជា​ប្រធាន​ និង​លោក​ គង់​ ចាន់ធីណា​ ជា​អគ្គលេខាធិការ​សហព័ន្ធ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម