• 2020-08-25 03:19:14
  • កីឡា​ផ្សេង​ៗ

Usain Bolt ​ឆ្លង Covid-19 ​ក្រោយ​ជប់លៀង​ខួប​កំណើត​សប្បាយ​ខ្លាំង​ពេក​

  • 2020-08-25 03:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Usain Bolt ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 ​ក្រោយ​ពី​រៀប​ចំ​ពិធី​ជប់លៀង​ខួប​កំណើត​យ៉ាង​ធំ ​និង​មាន​ភ្ញៀវ​ចូល​រួម​ច្រើន​ដោយ​មិន​មាន​ពាក់​ម៉ាស់​ការពារ​អ្វី​នោះ​ទេ។

​វិទ្យុ​ក្នុង​ស្រុក​របស់​ប្រទេស​ចាម៉ៃកា ​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ Bolt ​កំពុង​ដាក់​នៅ​ដោយ​ឡែក​ដើម្បី​ព្យាបាល​មេរោគ Covid-19 ​ក្រោយ​ពី​រក​ឃើញ​ថា​រូបគេ​មាន​ផ្ទុក​ជំងឺ​នេះ។ ​ការ​រក​ឃើញ​ថា​មាន​មេរោគ​នេះ​កើត​ឡើង​តែ​១​ថ្ងៃ​មុន​ប៉ុណ្ណោះ ក្រោយ​ពេល​រូបគេ​រៀប​ចំ​ពិធី​ជប់លៀង​យ៉ាង​ធំ​មួយ​ដែល​មាន​ភ្ញៀវ​ចូល​រួម​យ៉ាង​ច្រើន ​រួម​ទាំង​កីឡាករ Raheem Sterling ​របស់ Man City ​ផង​ដែរ។ ​

​កំពុង​គេង​សម្រាក​នៅ​លើ​គ្រែ ​អ្នក​រត់​ប្រណាំង​លឿន​ជាង​គេ​លើ​លោក​នេះ ​បាន​និយាយ​ថា​៖ “សួស្ដី​អ្នក​ទាំង​អស់​គ្នា ​ខ្ញុំ​ទើប​ងើប​ពី​គេង​ដូច​អ្នក​រាល់​គ្នា​ដែរ។ ខ្ញុំ​បាន​ទៅ​ពិនិត្យ​សុខភាព ព្រោះ​ខ្ញុំ​ត្រូវ​ទៅ​ក្រៅ​ប្រទេស ​ក៏​រក​ឃើញ​មេរោគ។ ​ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ ​ហើយ​ខ្ញុំ​ក៏​មិន​មាន​រោគ​សញ្ញា​អ្វី​នោះ​ដែរ។ ​ខ្ញុំ​កំពុង​នៅ​ដោយ​ឡែក ដើម្បី​រង​ចាំ​ការ​ធ្វើ​តេស្ដ​បន្ដបន្ទាប់​ទៀត។ សូម​ឱ្យ​សុវត្ថិភាព​ទាំង​អស់​គ្នា”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី