• 2020-08-10 04:06:48
  • កីឡា​ផ្សេង​ៗ

ម្ចាស់​ជយលាភី Mascot ស៊ីហ្គេម 2023 ​​ថា សាង​ស្នាដៃ​ជូន​ជាតិ​ជា​ក្ដី​ស្រមៃ​​តាំង​ពី​តូច

  • 2020-08-10 04:06:48
  • ចំនួនមតិ 2 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

ម្ចាស់​ជយលាភី​ Mascot ស៊ីហ្គេម​ឆ្នាំ​២០២៣ បាន​​ធ្លាក់​ទៅ​លើ​កញ្ញា លី គីម​អាន ​ភេទ​ស្រី កើតនៅថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៩៧ ទីកន្លែងកំណើត និង​បច្ចុប្បន្ន​រស់​នៅ​រាជ​ធានី​ភ្នំពេញ ​ដែល​ជយលាភី​​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៧ នៅពហុកឡដ្ឋានជាតិមរតកតេជោ។

លី គីមអាន

លី គីម​អាន ​បាន​និយាយ​ថា «​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ ដែល​​ចង់​សាង​ស្នាដៃ​ជូន​ជាតិ​ពេល​នេះ​បាន​សម្រេច ដូច​បំណង​ហើយ។ កាល​ពី​តូច​មក​ចេះ​តែ​ស្រម៉ៃ​ចង់​សាង​ស្នាដៃ​មួយ​​ជូន​ជាតិ​។ ពេលនេះ​បាន​សម្រេច​ហើយ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត និង​រំភើប​ណាស់» ។

​ជា​មួយ​គ្នា​នោះ​​ម្ចាស់​ជយ​លាភី​​​ស្លាក​សញ្ញា​បាន​ទៅ​លើ​លោក នាង វិសាល ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ៗ ២០លានរៀល ហើយទទួលបានសិទ្ធិជាអគ្គរដ្ឋទូតសុឆន្ទៈ “Good Will Games Ambassador” SEA Games 2020, ទទួល បានសិទ្ធិទស្សនាការប្រកួតគ្រប់ប្រភេទកីឡា និងពិធីបើក-បិទ SEA Games 2020 ព្រមទាំងបានចុះឈ្មោះក្នុងបញ្ជីមរតក SEA Games Legacy ។

​​ជា​មួយ​គ្នា​នោះ​ដែរ​ឯក​ឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅ​កាត់ គ.ជ.ប.អ (CAMSOC) ​បាន​ឲ្យ​ដឹង​​ដែរ​ថា ពិធី​ប្រកាស​ពាន​រង្វាន់​ជូន​ជយលាភី​ស្លាក​សញ្ញា និមិត្តសញ្ញារូបសត្វតំណាង និងការរាប់ថយក្រោយ១០០០ថ្ងៃ ឆ្ពោះ​ទៅ​ស៊ីហ្គេម​ លើកទី​៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ គឺស្ថិតនៅក្នុងកម្មវិធីស៊ីហ្គេម ២០២៣ នេះ​ដែរ ដែលនេះជាការបោះជំហានរបស់កម្ពុជានៃដំណាក់កាលនីមួយៗប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីបំផុសស្មារតីឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ អង្គទូតនៃបណ្តាប្រទេសអាស៊ានជាសមាជិកស៊ីហ្គេម៕

ឯក​ឧត្ដម វ៉ាន់ ចំរើន​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់