• 2020-07-29 03:01:32
  • កីឡា​ផ្សេង​ៗ

វ៉ាត់ ចំរើន៖ សហព័ន្ធ​ដែលចុច​កីឡាករ​ខុស​​ទៅ​​ស៊ីហ្គេម​២០២១ ​នឹង​​មិន​អាច​ដាក់​ចូល​ស៊ីហ្គេម​២០២៣​បាន​ទេ​

  • 2020-07-29 03:01:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ឯក​ឧត្ដម​ វ៉ាត់ ចំរើន អគ្គលេខាធិការ​​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​បាន​ថ្លែង​ថា ​​គ្រប់​សហព័ន្ធ​​ជាតិ និង​​គ្រូ​បង្វឹក​​បើ​​ចុច​​កីឡាករ​​ទៅ​ស៊ីហ្គេម​ឆ្នាំ​​ក្រោយ​ខុស​​ ​ហើយ​​​ធ្វើ​មិន​បាន​ល្អ​ ​នឹង​​មិន​អាច​ដាក់​បញ្ចូល​​ប្រភេទ​កីឡា​នោះ​ក្នុង​ស៊ីហ្គេម​២០២៣​បាន​ទេ។

ឯកឧត្ដម វ៉ាត់ ចំរើន

​​ការ​លើក​ឡើង​នេះ​ក្នុង​ពិធី​សន្និសីទ​កាសែត​​ស្ដី​ពី​ការ​រៀប​ចំ​ត្រៀម​ស៊ីហ្គេម​លើក​ទី​​៣១​​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ ដែល​គ្រោង​​រៀប​ចំ​​ចន្លោះ​ពី​ថ្ងៃ​ទី​២១ វិច្ឆិកា (បើក​ផ្លូវ​ការ​) ​ដល់​ថ្ងៃ​ទី​២ ធ្នូ​ (​ពិធី​បិទ) ឆ្នាំ​២០២១។

​ឯក​ឧត្ដម​ខាង​លើ​​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ការ​ជ្រើស​រើស​កីឡាករ​ទៅ​ចូល​រួម​ស៊ីហ្គេម​ឆ្នាំ​២០២១ ​ខាង​មុខ​នេះ បើ​សិន​​សហព័ន្ធ​ណា​មួយ​ជ្រើស​រើស​កីឡាករ​​ទៅ​ចូល​រួម​​ដែល​មាន​សមត្ថភាព​​​ល្អ​មិន​គ្រប់​គ្រាន់​​ ហើយ​​​ធ្វើ​មិន​បាន​ល្អ​ នោះ​ប្រភេទ​កីឡាករ​នោះ​ នឹង​មិន​អាច​ដាក់​បញ្ចូល​ក្នុង​ស៊ីហ្គេម​ឆ្នាំ​២០២៣ បាន​ឡើយ។ ​នេះ​មាន​ន័យ​ថា ការ​ជ្រើស​រើស​កីឡាករ​ត្រូវ​តែ​ប្រុងប្រយ័ត្ន និង​ជ្រើស​រើស​ឲ្យ​បាន​ត្រឹម​ត្រូវ​បំផុត​​ ដែល​ទាមទារ​​ឲ្យ​មាន​ការ​ព្រឹក្សា​ពី​គ្រូ​បង្វឹក​​ ដើម្បី​ជ្រើស​បាន​​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រភេទ​កីឡាករ​របស់​ខ្លួន​។

លោក​បន្ថែម​ថា ​ក្នុង​កិច្ច​ប្រជុំ​​ខាង​​លើ​នេះ​មាន​ពីរ​ចំណុច​សំខាន់​ៗ​គឺ​ទី​១ ​​ផ្ដល់​​ព័ត៌មាន​​ជាក់លាក់​អំពី​ការ​ត្រៀម​ខ្លួន​ស៊ីហ្គេម​ឆ្នាំ​២០២១ និង​​ទី​២ ​គ្រប់​សហព័ន្ធ​កីឡា​ជាតិ​​ត្រូវ​រៀបចំ​​ក្រុម​ស៊ីហ្គេម​២០២៣ ទៅ​តាម​ប្រភេទ​កីឡា​។

​ស៊ីហ្គេម​ឆ្នាំ២០២១ កម្មវិធី​ប្រកួតធ្វើនៅទីក្រុងហាណូយ និងខេត្តមួយចំនួនទៀត ដែលម្ចាស់ផ្ទះ វៀតណាម​បានរៀបចំ ៣៦ប្រភេទកីឡា​ក្នុង​នោះ​មាន​ ៤៥០វិញ្ញាសា ​ដែល​បាន​ដាក់​ចេញ​ជា​បញ្ជីឈ្មោះដំបូង សម្រេចជាឯកតោភាគី និងបានដាក់​កាន់​ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ត្រួតពិនិត្យ៕

ឯកឧត្ដម ថោងខុន

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់