• 2020-07-27 02:52:03
  • កីឡា​ផ្សេង​ៗ

ជា​ ប៊ុនហេង៖​ ការ​ប្រកួត​កីឡា​យុទ្ធិសីល៍្ប​ជា​ការ​ជួយ​សំលៀង​សមត្ថភាព​កីឡាករ​

  • 2020-07-27 02:52:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ជា​ ប៊ុនហេង​ ថា​ការ​ប្រកួត​ប្រជែង​កីឡា​យុទ្ធិសីល៍្ប​គឺ​ជា​ការ​ជួយ​សំលៀង​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​លើ​ឆាក​អន្តរជាតិ​នៅ​ពេល​ខាង​មុខៗ។​

រូបភាពលើផេកសមាគមកីឡានគរបាលជាតិ

ប្រធាន​អង្គភាព​កីឡា​នគរបាល​ជាតិ​ឯកឧត្ដម​ ជា​ ប៊ុនហេង​ បានឲ្យដឹងថា ​កីឡា​កាល​ណា​ប្រឹង​តែ​ហ្វឹកហាត់​មិន​មាន​ការ​ប្រកួត​ញឹកញាប់​នោះ​ទេ​ក៏​មិន​សូវ​រីកចម្រើន​ខាង​បច្ចេកទេស​ ឬ​សមត្ថភាព​ប្រកួត​ប្រជែង​នោះ​ដែរ​ជាក់​ស្ដែង​អំឡុង​ជំងឺ​ COVID​ នេះ​ទៀត​ម្នាក់​ៗចូល​មក​វ៉ៃ​វិញ​ស្ទើរ​គ្មាន​ស៊ុហ្វ​សោះ​តែ​ម្ដង។​

ឯកឧត្ដម​បន្ថែម​ទៀត​ថា​ កុំ​ចាំ​ដល់​ឆ្នាំ​២០២៣​ ដូច្នេះ​ហើយ​មាន​ការ​ហ្វឹកហាត់​ត្រូវ​បង្កើត​កម្មវិធី​ប្រកួត​ឲ្យ​បាន​ច្រើន។​ មាន​ការ​ប្រកួត​កីឡា​យុទ្ធសីល៍្ប​នេះ​ហើយ​ និង​បូក​ជា​មួយ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ទៀត​នោះ​ជឿជាក់​ថា​ជា​ការ​ជួយ​ជំរុញ​ពង្រឹង​សមត្ថភាព​កីឡាករ​ឲ្យ​រឹតតែ​ខ្លាំង​ប្រជែង​មេដាយ​ដូច​ជា​ស៊ីហ្គេម​ ឬ​ការ​ប្រកួត​ក្នុង​តំបន់​ផ្សេងៗ​ផង​ដែរ។​

រូបភាពលើផេកសមាគមកីឡានគរបាលជាតិ

រំលឹក​ដែរ​ថា​ សមាគម​កីឡា​នគរបាល​បាន​បើក​ការ​ប្រកួត​កីឡា​យុទ្ធិសីល្ប៍​លើក​ទី៣ ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៣​ ដល់​ ២៥​ ខែ​កក្កដា​ ឆ្នាំ​២០២០។​ ការ​ប្រកួត​លើក​ទី៣​ នេះ​មាន​៣ប្រភេទ​កីឡា​ចូលរួម​គឺ​តេក្វាន់ដូ​ WT​ ការ៉ាតេ​ និង​យូដូ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី