• 2020-07-24 06:50:44
  • កីឡា​ផ្សេង​ៗ

​សហព័ន្ធ​កីឡា Esports ​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ចំពោះ​អ្នក Live Stream ​ជេរ​គ្នា​

  • 2020-07-24 06:50:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​កីឡា​អេឡិចត្រូនិច​កម្ពុជា ​បាន​ចេញ​លិខិត​ព្រមាន​និង​ប្រាប់​ដល់​អ្នក Live Steam ​ទាំង​អស់ ឱ្យ​គោរព​ទៅ​តាម​ច្បាប់​រដ្ឋ​បាល​កីឡា ​បទ​បញ្ជា ​និង​ក្រម​សីលធម៌​ឱ្យ​បាន​ត្រឹម​ត្រូវ ​អំឡុង​ពេល​ធ្វើ​ការ Live ​ព្រោះ Esport ​មិន​មែន​ជា​ល្បែង​ភ្នាល់​ស៊ី​សង​នោះ​ទេ។

ការ​ចេញ​លិខិត​ប្រាប់​អ្នក​សមាជិក EFC ​និង​បណ្ដា​ក្លឹប NET ​ទាំង​អស់​នេះ ​ធ្វើ​ឡើង​ក្រោយ​ពី​សហព័ន្ធ​កីឡា​អេឡិចត្រូនិច ​បាន​មើល​ឃើញ Streamer ​ម្នាក់​ឈ្មោះ Mengly Gaming ​និង​គ្នីគ្នា​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​លើ​វិញ្ញាសា MLBB ​កាល​ពី​យប់​ថ្ងៃ​ទី​២១​ខែ​កក្កដា​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ។ ​សហព័ន្ធ​បាន​ជូន​ដំណឹង​ខាង​លើ ដើម្បី​ឱ្យ​គ្រប់​គ្នា​ធ្វើ​តាម​ច្បាប់​រដ្ឋ​បាល ​និង​ប្រើ​ពាក្យ​សម្ដី​ឱ្យ​បាន​សមរម្យ។

ប្រសិន​បើ​ការ​ជូន​ដំណឹង​នេះ​ហើយ ​ស្រាប់​តែ​មាន​អ្នក​មិន​ព្រម​ស្ដាប់​ទៀត ​ហើយ​បន្ដ​ប្រើ​ពាក្យ​មិន​ល្អ ​នោះ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជាក់​ជា​មិន​ខាន៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់