• 2020-07-18 05:51:43
  • កីឡា​ផ្សេង​ៗ

ស​ សុខា៖​ ជាង​១៦​លាន​នាក់​យើង​ មាន​វីរ​កីឡា​ការិនី​ កែ​ ឡេង​ ម្នាក់​ ដែល​លើ​ពិភពលោក​ធ្វើ​មិន​ទាន់​បានដូច

  • 2020-07-18 05:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បាន​លើក​ឡើង​ថា ​ក្នុង​ចំណោម​ប្រជាជន​ជាង​១៦​លាន​នាក់ ​ក្នុង​នោះ​មាន​វីរ​កីឡា​ការិនី​ កែ​ ឡេង​ មួយ​រូប​ ដែល​តំណាង​ឲ្យ​ប៉េតង់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ និង​ជា​ជើង​ខ្លាំង​ដែល​លើ​ពិភពលោក​មិន​ទាន់​មាន​ធ្វើ​ដូច​នៅ​ឡើយ​ទេ។​

ទិដ្ឋភាពម្សិលមិញ

ឯកឧត្ដម​ ស​ សុខា​ បាន​ឲ្យ​ដឹង​ថា ​ខ្លួន​លោកផ្ទាល់​ និង​ប្រជាជន​កម្ពុជា​ពិត​ជា​មាន​សំណាង​ណាស់​ មាន​វីរ​កីឡា​ការិនី​ កែ​ ឡេង​ ដែល​មាន​ថ្វីដៃ​ និង​ល្បី​លើ​ពិភពលោក​តំណាង​ប្រទេស​បែប​នេះ។​ ពី​ព្រោះ​ជាង​១៦​លាន​នាក់​នេះ​គឺ​មាន​តែ​អ្នក​ស្រី​ កែ​ ឡេង​ មួយ​រូប​ទេ​ដែល​មាន​ថ្វីដៃ​ ទេពកោសល្យ​អាច​ឈ្នះ​មេដាយ​មាស​ពិភពលោក​៤ជាន់​ជាប់ៗ​គ្នា​បែប​នេះ។​ រឹតតែ​អស្ចារ្យ​ទៀត​នោះ​គិត​មក​ដល់​ពេល​នេះ​លើ​ពិភពលោក ​គឺ​មិន​ទាន់​មាន​អ្នក​ធ្វើ​បាន​ដូច​នៅឡើយ​ទេ នេះ​ជា​ស្ថិតិ​ល្អ​បំផុត​មួយ​ដែល​ធ្វើ​ឲ្យ​កម្ពុជាមាន​កេរ្តិ៍​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​ ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​លេង​កីឡា​ប៉េតង់​តែងតែ​ញញើត​ជា​និច្ច។​

ទិដ្ឋភាពម្សិលមិញ

ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​បន្ត​ទៀត​ថា​ ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​មួយ​រូប​សូម​ថ្លែង​អំណរគុណ​ដល់​វីរភាព​របស់​កីឡា​ការិនី​ កែ​ ឡេង​ និង​ការ​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​លោក​គ្រូ​ទាំង​អស់​ដែល​ជា​ឪពុក​ ជា​ម្ដាយ​ ក្នុង​ការ​ជួយ​បង្ហាត់បង្រៀន​ក៏​ដូច​ជា​ជ្រោមជ្រែង​ឲ្យ​មានភាព​ជោគជ័យ​ចំពោះ​វិស័យ​កីឡា​មួយ​នេះ។​ ឥលូវ​នេះ​សហព័ន្ធ​កំពុង​ធ្វើ​កិច្ច​ការបន្ត​ទៀត​ ក្នុង​ការ​បណ្ដុះបណ្ដាល​កីឡាករ​ កីឡា​ការិនី​ជំនាន់​ក្រោយ​ឲ្យ​មាន​សមត្ថភាព​ដូច​វីរ​កីឡា​ការិនី​ កែ​ ឡេង​ ដើម្បី​ស្វែង​រក​ភាព​ជោគជ័យ​បន្តបន្ទាប់​នៅ​ពេល​ខាង​មុខ​ទៀត។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​នៅ​ឯ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ ប្រធាន​សហព័ន្ធ​ប៉េតង់​កម្ពុជា​ តំណាង​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ​ និង​ក្រុម​ហ៊ុន​ឯកជន​មួយ​ចំនួន​ បាន​ធ្វើ​ពិធី​ថ្លែង​អំណរគុណ​ និង​ផ្ដល់​ពាន​រង្វាន់​ មេដាយ​កិត្តិយស ថវិកា ​មួយ​ចំនួន​ដល់​វីរ​កីឡា​ការិនី​ កែ​ ឡេង​ ដែល​បាន​ឈ្នះ​មេដាយ​មាស​ពិភពលោក​៤ជំនាន់ជាប់​គ្នា​ ព្រម​ទាំង​ការ​ចូល​និវត្ត​របស់​អ្នក​ស្រី​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់