- 2020-07-15 06:51:21
- កីឡាផ្សេងៗ
ចូលរួមរំលែកទុក្ខ! ក្រុមគ្រួសារកីឡាហែលទឹក ដោយលោក ហែម លំផាត់ បានទទួលមរណភាព
- 2020-07-15 06:51:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមរំលែកទុក្ខ! ក្រុមគ្រួសារកីឡាហែលទឹក ដោយលោក ហែម លំផាត់ បានទទួលមរណភាព
ចន្លោះមិនឃើញ
អតីតកីឡាករ និងបច្ចុប្បន្នជាគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាហែលទឹកនៅកម្ពុជា លោក ហែម លំផាត់ បានទទួលមរណភាពហើយកាលពីយប់ម៉ោង១ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នេះដោយរោគាពាធ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងជាប្អូនរបស់លោក ហែម លំផាត់ បានបង្ហោះលើហ្វេសបុករបស់ខ្លួនថា «បងខ្ញុំទៅហើយ សូមអោយបងទៅអោយបានសុខ ! »។ «វាលឿនហួសដែលពួកយើងពិបាកនិងទទួលយកបាន តែបងទៅបានសុខហើយឈប់ឈឺ ឈប់ពិបាក និងឈប់គិត ទៅអោយដល់ទីផុតទុក្ខណាបងប្រុសជាទីគោរពនិងស្រលាញ អោយប្អូនសូមទោសដែលប្អូនមិនអាចជួយបងបាន ! »
តាមដំណឹងមកថាលោក ហែម លំផាត់ មានជំងឺក្រពះធ្ងន់ធ្ងរ បើទោះជាមានការខំប្រឹងប្រែងសង្គ្រោះយ៉ាងណាពីសំណាក់គ្រូពេទ្យក៏នៅមិនអាចជួយស្រោចស្រង់ជីវិតរបស់លោកបានដែរ។ រំលឹកដែរថាអតីតកីឡាករហែលទឹក និងជាគ្រូបង្វឹកជម្រើសជាតិខាងលើបានទទួលមរណភាពកាលពីម៉ោង១យប់មិញ ថ្ងៃទី១៥ កក្ដដា ឆ្នាំ២០២០។
ខាងក្រោមនេះជាស្នាដៃរបស់លោកគ្រូ ក្នុងការជួយកីឡាហែលទឹកកម្ពុជា៖
-ឆ្នាំ២០១១ បានដឹកនាំអត្តពលិកជនពិការ ផ្នែកហែលទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៦ ប្រទេស ឥណ្ឌូនេស៊ី បានទទួល មេដាយ ប្រាក់១គ្រឿង សំរឹទ្ធិ៤គ្រឿង
-ឆ្នាំ២០១៤ បានដឹកនាំអត្តពលិកជនពិការ ផ្នែកហែលទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៧ ប្រទេស ភូមា បានទទួល មេដាយមាស១គ្រឿង
-ឆ្នាំ២០១៥ បានដឹកនាំអត្តពលិកជនពិការ ផ្នែកហែលទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៨ ប្រទេស សឹង្ហបុរី មេដាយ សំរឹទ្ធិ១គ្រឿង
-ឆ្នាំ២០១៧ បានដឹកនាំអត្តពលិកជនពិការ ផ្នែកហែលទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៩ ប្រទេស ម៉ាឡេស៊ី មេដាយ ប្រាក់១គ្រឿង សំរឹទ្ធិ១គ្រឿង
សរុបមកក្នុងការដឹកនាំរបស់ លោកគ្រូ ហែម លំផាត់ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានទទួលមេដាយផ្នែកហែលទឹកសរុប មាស១គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធិ៦គ្រឿង។