- 2020-07-14 09:10:56
- កីឡាផ្សេងៗ
CAMSOC បើកកិច្ចប្រជុំជាមួយគណៈកម្មការជំនាញចំនួន៥ បន្ថែមទៀតហើយសប្ដាហ៍នេះ
- 2020-07-14 09:10:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CAMSOC បើកកិច្ចប្រជុំជាមួយគណៈកម្មការជំនាញចំនួន៥ បន្ថែមទៀតហើយសប្ដាហ៍នេះ
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បន្តកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ខ្លួនទៀតហើយ ដោយជួបជាមួយ គណៈកម្មការជំនាញចំនួន៥ ដើម្បីពិនិត្យសកម្មភាពការងារ ផែនការអភិវឌ្ឍន៍ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានលើកឡើងថា គណៈកម្មការជំនាញទាំង៥នេះរួមមាន៖ គណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន គណៈកម្មការអ្នកស្ម័គ្រចិត្ត គណៈកម្មការវេជ្ជសាស្ត្រ និងដូភីង គណៈកម្មការហ្គេមព័ត៌មានវិទ្យា និងគណៈកម្មការពិធីការ ដើម្បីឲ្យគណៈអចិន្ត្រៃយ៍ CAMSOC ផ្ដល់នូវផែនការសម្រាប់ការអនុវត្ត និងភារកិច្ចចម្បងៗមួយចំនួន។ គណៈកម្មការជំនាញទាំងនេះនឹងជួយឲ្យដំណើរការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យមានភាពរលូន ក្នុងការគ្រប់គ្រងដឹកនាំកាន់តែមានប្រសិទ្ធភាពខ្ពស់។
អ្នកជំនាញកីឡាខាងលើនេះបន្ថែមទៀតថា ថ្នាក់ដឹកនាំ នៃគណៈកម្មការជំនាញទាំង៥នេះបានយល់អំពីការដឹកនាំរៀបចំហ្គេមនេះ ដែលត្រូវធ្វើអ្វីខ្លះ មានចំណុចអ្វីខ្លះ ដែលជាតម្រូវការចាំបាច់ ឬការងារគាំទ្រ ដូច្នេះខាងផ្នែកនិមួយៗទាំងនោះបានយល់ច្បាស់ ដើម្បីរៀបចំគម្រោងនៅក្នុងគណៈកម្មការជំនាញនីមួយៗឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
រំលឹកដែរថា កិច្ចប្រជុំប្រចាំសប្ដាហ៍របស់ CAMSOC នេះធ្វើឡើងកាលពីព្រឹកមិញនៅឯទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ ដោយដឹកនាំកិច្ចប្រជុំគឺឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ៕
អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023