- 2020-06-24 10:40:27
- កីឡាផ្សេងៗ
ប្រធានសហព័ន្ធសីដក់ដាក់ទិសដៅសំខាន់ ៣ សម្រាប់ពង្រីកសក្ដានុពលអាណត្តិថ្មី
- 2020-06-24 10:40:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធសីដក់ដាក់ទិសដៅសំខាន់ ៣ សម្រាប់ពង្រីកសក្ដានុពលអាណត្តិថ្មី
ចន្លោះមិនឃើញ
ឯកឧត្ដម មាស សារិន ប្រធានសហព័ន្ធសីដក់ និងឈិនឡូនកម្ពុជា ដាក់ទិសដៅសំខាន់ចំនួន៣ធំៗពង្រីកសក្ដានុពលក្នុងអាណត្តិថ្មី ទី៧ ចាប់ពីឆ្នាំ ២០២០ ដល់ ២០២៤ នេះ។
ប្រធានសហព័ន្ធសីដក់ខាងលើនេះបានឲ្យដឹងថា សម្រាប់មហាសន្និបាតដែលសហព័ន្ធបានធ្វើប៉ុន្មានថ្ងៃមុននេះគឺលើកឡើងពីសកម្មភាព កិច្ចការឆ្នាំចាស់ដែលធ្វើកន្លងទៅក៏ដូចជាពិនិត្យពីភាពត្រឹមត្រូវ ឬកង្វះខាតចំណុចណាមួយ។
ឯកឧត្ដម មាស សារិន បានលើកឡើងទៀតថា ចំពោះទិសដៅអាណត្តិថ្មីនេះវិញសហព័ន្ធ ដាក់គោលដៅ ៣ចំណុច ទី១ មានការគាំទ្រ ទី២ សមាសភាពក្រុមការងារ និងទី៣ ដៃគូស្មោះត្រង់ក្នុងការសហការគ្នា។ សរុបទៅគឺជ្រើសរើសអ្នកដែលធ្វើការពិតប្រាកដ ធ្វើការដោយអស់ពីកម្លាំងកាយចិត្ត រកអ្នកដែលជាផ្នែកជ្រោមជ្រែងថវិកាទើបសហព័ន្ធដំណើរការសកម្មភាពផ្សេងៗ ឬឲ្យមានភាពរីកចម្រើនជឿនលឿនទៅបាន។
រំលឹកដែរថា សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តដំណើរអាណត្តិថ្មីទី៧ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២០ នៅឯគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕