• 2020-06-20 01:00:00
  • កីឡា​ផ្សេង​ៗ

ជា​ ប៊ុនហេង៖​ សហព័ន្ធ​សូហ្វតិន្នីស​ ពិត​ជា​មាន​ការ​រីកចម្រើន​ខ្លាំង​បច្ចុប្បន្ន​

  • 2020-06-20 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

អនុប្រធាន​សហព័ន្ធ​សូហ្វតិន្នីស​កម្ពុជា​ ថា​សហព័ន្ធ​កីឡា​មួយ​នេះ​ពិត​ជា​មាន​ការ​រីកចម្រើន​ខ្លាំង​មែន​ តាម​រយៈ​លទ្ធផល​គាប់ប្រសើរ​ និង​តែងតែ​យក​មេដាយ​មក​ពី​ការ​ប្រកួត​អន្តរជាតិ​នានា​កន្លង​ទៅ​នេះ ។​

ការ​ប្រកួត​ម្សិលមិញ

ឯកឧត្ដម​ ជា​ ប៊ុនហេង​ អនុប្រធាន​សហព័ន្ធ​សូហ្វតិន្នីស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ បើ​ទោះ​ជា​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​កីឡាករ​ កីឡា​ការិនី​គ្រប់​រូប​ត្រូវ​សម្រាក​នៅ​ផ្ទះ​រៀង​ខ្លួន​ និង​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង​ក៏​ពិត​មែន​អំឡុង​ជំងឺ​ COVID​​ ប៉ុន្តែ​សមត្ថភាព​មិន​ធ្លាក់​ចុះ​ណាស់​ណា​ទេ​ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ។​

ទិដ្ឋភាព​បិទការប្រកួត​ម្សិលមិញ

អ្នក​ជំនាញ​កីឡា​រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ តាម​រយៈ​មេដាយ​ដែល​ឈ្នះ​នៅ​ប្រទេស​ចិន​ និង​កម្មវិធី​កម្រិត​អន្តរជាតិ​ជា​ច្រើន​កន្លង​ទៅ​នេះ​ ស​បញ្ជាក់​ថា​សហព័ន្ធ​មាន​ការ​រីកចម្រើន​ខ្លាំង​តែ​ម្ដង ។​ ឯកឧត្ដម​ក៏​ប្រាប់​ទៅ​ក្រុម​កីឡាករ​ទាំង​អស់​បន្ត​ខំប្រឹង​ហ្វឹកហាត់​បន្ថែម​ទៀត​ ជា​ពិសេស​ត្រៀម​ប្រជែង​រក​មេដាយ​ស៊ីហ្គេម​ លើក​ទី៣១​ នៅ​ឯ​ប្រទេស​វៀតណាម​​ពេល​ខាង​មុខ​នេះ​ទៀត​ដើម្បី​រឹតតែ​ច្បាស់​ពី​ភាព​ខ្លាំងក្លា​បន្ថែម ។​

ទិដ្ឋភាព​បិទការប្រកួត​ម្សិលមិញ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​សូហ្វតិន្នីស​ ម្សិលមិញ​នេះ​បាន​ធ្វើ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​ ២០២០​ រួច​ហើយ​ក្រោយ​ចំណាយ​ពេល​អស់​ ៥ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី១៥​ ដល់​ ១៩​ ខែ​មិថុនា​ ។​ ឯកឧត្ដម​ ជា​ ប៊ុនហេង​ ក៏​បាន​ចូលរួម​ក្នុង​ពិធី​បិទ​នោះ​ដែរ ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់