• 2020-06-19 07:52:14
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​លើក​ឡើង​ពី​ការ​ប្ដេជ្ញា​ចិត្ត​ជួយ​កម្ពុជា​នៅ​ស៊ីហ្គេម​ ២០២៣​

  • 2020-06-19 07:52:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

លោក​ ឯម​ ហៀង​ អនុប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ លើក​ឡើង​ពី​ទិសដៅ​សំខាន់ៗ​ ក្នុង​អាណត្តិទី៤​ របស់​សហព័ន្ធ​ និង​ការ​ខំប្រឹង​ប្រែង​បង្កើន​ធនធាន​មនុស្ស​ដើម្បី​ឲ្យមាន​កិត្យានុភាព​ប្រទេស​នៅ​ពេល​ ស៊ីហ្គេម​ ២០២៣​ ខាង​មុខ។​

ការ​ប្រកួត​កន្លងទៅ

លោក​ ឯម​ ហៀង​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​មហាសន្និបាត​បញ្ចប់​អាណត្តិទី៣​ របស់​សហព័ន្ធ​ម្សិលមិញ​នេះ​គឺ​បាន​ពិភាក្សា​ និង​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​ការងារ​ក្នុង​អាណត្តិ​ចាស់​ឲ្យ​អង្គ​មហាសន្និបាត​ពិនិត្យ​ពិចារណា។​

លោក ឯម ហៀង(នៅកណ្ដាល)

ទន្ទឹម​និង​នេះ​ផង​ដែរ​សហព័ន្ធ​បាន​លើក​ទិសដៅ​សំខាន់ៗ​សម្រាប់​អាណត្តិ​ថ្មី​នេះ ​គឺ​ផ្ដោត​លើ​ភាព​ជោគជ័យ​នៅ​ស៊ីហ្គេម​ ២០២៣​ តែ​ម្ដង។ ​ចំណុច​សំខាន់​ការ​កសាង​ធនធាន​មនុស្ស​ ព្រោះ​កិត្យានុភាព​របស់​ប្រទេស​ទៅ​លើ​សកលលោក​នៅ​ពេល​កម្ពុជា​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​នោះ​គឺ​មាន​ចំណុច​២​ ទី១​ ការ​រៀបចំ​ប្រកួត​ដោយ​ជោគជ័យ​ និង​ទី២​ ការ​ឈ្នះ​មេដាយ​នៅ​ពេល​ប្រកួត។​ ដូច្នេះ​ហើយ​ផែនការ​របស់​សហព័ន្ធ​នោះ​ត្រូវ​បង្កើន​ធនធាន​មនុស្ស​ទាំង​ការ​គ្រប់គ្រង​ រៀបចំ​ ទាំង​បច្ចេកទេស​គ្រូ​បង្វឹក​ ចៅក្រម​ អាជ្ញាកណ្ដាល​ រួម​និង​សមត្ថភាព​ក្រុម​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​នេះ​ហើយ​ទើប​អាច​ជោគជ័យ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​បាន។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៣​ និង​បន្ត​អាណត្តិ​ទី៤​ ឆ្នាំ​២០២០​ ដល់​ ២០២៤​ នេះ​កាល​ពី​ម្សិលមិញ​នៅ​ឯ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ ចំពោះ​អាណត្តិ​ទី៤​នេះ​ឯកឧត្ដម​ មាស​ សារិន​ នៅ​តែ​ជា​ប្រធាន​សហព័ន្ធ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់