• 2020-06-18 07:02:03
  • កីឡា​ផ្សេង​ៗ

អាណត្តិ​ថ្មី​ ២០២០-២០២៤​ សហព័ន្ធ​សីដក់​ គ្រោង​បង្កើត​វិញ្ញាសា​សីដក់​ឆ្នេរខ្សាច់​ព្រោះ​ពេញ​និយម​

  • 2020-06-18 07:02:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​សីដក់​ និង​ឈិនឡូន​កម្ពុជា​ ថា​សម្រាប់​អាណត្តិ​ថ្មី​ទី៧ ​ឆ្នាំ​ ២០២០​ ដល់​ ២០២៤​ នេះ​ឯកឧត្ដម​នឹង​បង្កើត​ឲ្យ​មាន​វិញ្ញាសា​ថ្មី១​ទៀត​គឺ​សីដក់​ឆ្នេរខ្សាច់​ដែល​ជា​វិញ្ញាសា​ពេញ​និយម​មួយ​ខណៈ​កម្ពុជា​មិន​ទាន់​មាន​ឥលូវ​នេះ។​

ការ​ប្រកួត​កន្លងទៅ

ឯកឧត្ដម​ មាស​ សារិន​ ប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​អាណត្តិ​ថ្មី​ទី៧​ នេះ​សហព័ន្ធ​សីដក់​កម្ពុជា​ធ្វើ​ការ​ផ្លាស់ប្ដូរ​សមាជិក​ប្រតិបត្តិ​ច្រើន​នេះ​ដោយ​សារ​ទិសដៅ​ថ្មី​នេះ​គឺ​រឹតតែ​ជំរុញ​សកម្មភាព​លើ​ក​ស្ទួយ​ និង​អភិវឌ្ឍន៍​ខ្លាំង​ដើម្បី​ឲ្យ​មាន​ភាព​រីកចម្រើន​ជាង​នេះ​ទៅ​ទៀត។​

ប្រធាន​សហព័ន្ធ​ខាង​លើ​លើក​ឡើង​ទៀត​ថា​ បច្ចុប្បន្ន​កម្ពុជា​មិន​ទាន់​មាន​វិញ្ញាសា​សីដក់​ឆ្នេរខ្សាច់​នៅ​ឡើយ​ទេ​ ប៉ុន្តែ​នៅ​ប្រទេស​នានា​មាន​រួចហើយ​ ដូច្នេះ​តាម​គម្រោង​នោះ​នឹង​បង្កើត​ឲ្យ​មាន​វិញ្ញាសា​នេះ​ក្នុង​អាណត្តិ​នេះ។​ មួយ​វិញ​ទៀត​វិញ្ញាសា​សីដក់​ឆ្នេរខ្សាច់​នេះ​បើ​ទោះ​ជា​មិន​ស្ថិត​ក្នុង​ស៊ីហ្គេម​ក្ដី​ ប៉ុន្តែ​ជា​វិញ្ញាសា​ពេញ​និយម​សម្រាប់​អ្នក​ទស្សនា​ និង​ងាយ​ស្រួល​រក​អ្នក​ជួយ​ឧបត្ថម្ភ​ផង​ដែរ។​

ទិដ្ឋភាពព្រឹកមិញ

រំលឹក​ដែរ​ថា​ សហព័ន្ធ​សីដក់​ និង​ឈិនឡូន​កម្ពុជា​ បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់​ និង​បន្ត​ដំណើរ​អាណត្តិ​ថ្មី​ទី៧​ ឆ្នាំ​ ២០២០​-២០២៤​ នេះ​នៅ​ឯ​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​ ព្រឹក​មិញ​នេះ។​ អាណត្តិ​ថ្មី​នេះ​ឯកឧត្ដម​ មាស​ សារិន​ នៅ​តែ​ជា​ប្រធាន​ លោក​ សុខ​ យ៉ានិមល​ អគ្គលេខាធិការ​សហព័ន្ធ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី