• 2020-06-15 10:57:21
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​ទាំង​៣២​ទទួល​អាល់កុលពី​អគ្គនាយកដ្ឋាន​កីឡា​សម្រាប់​បង្ការ​ COVID

  • 2020-06-15 10:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋាន​កីឡា​ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម​ អ៊ុក​ សិទ្ធិជាតិ​ បាន​ប្រគល់​នូវ​ ស្រោមដៃ​ អាល់កុល ម៉ាស់ ​ដប​បាញ់​អាល់កុល​ ដល់​សហព័ន្ធ​កីឡា​ទាំង​ ៣២​ រួម​និង​នាយកដ្ឋាន​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​និង​កីឡា​ផង​ដែរ។​

អាល់កុល

ឯកឧត្ដម​ អ៊ុក​ សិទ្ធិជាតិ​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ដោយ​សារ​តែ​ឥលូវ​នេះ​សកម្មភាព​កីឡា​ត្រូវ​ធ្វើ​ឡើង​វិញ​មិន​ថា​ការ​ហ្វឹកហាត់​ ឬ​ប្រកួត​នានា​ខណៈ​ជំងឺ​ COVID​ មិន​ទាន់​បាត់​នៅ​ឡើយ​ដូច្នេះ​ម្នាក់ៗ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​ចេះ​ជួយ​មើល​គ្នា​ទៅ​វិញ​ទៅ​មក។​

ទិដ្ឋភាពថ្ងៃ​ប្រគល់

តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ អគ្គនាយកដ្ឋាន​កីឡា​បាន​ទទួល​ជំនួយ​ជា​អាល់កុល​ និង​សម្ភាស​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​ពី​ក្រុមហ៊ុន​ The Korean Chamber of Commerce in Cambodia  ដើម្បី​ទប់​ស្កាត់​ជំងឺ​ COVID​ ឥលូវ​នេះ​ត្រូវ​បាន​ចែក​បន្ត​ទៅ​ដល់​សហព័ន្ធ​ទាំង​អស់​ដើម្បី​ប្រើប្រាស់។​ ទន្ទឹម​និង​នេះ​ឯកឧត្ដម​សូម​ឲ្យ​សហព័ន្ធ​ដែល​យក​អាល់កុល​ទាំង​នេះ​ទៅ​ប្រើប្រាស់​ឲ្យ​ត្រូវ​ទិសដៅ​ និង​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​មួយ​នេះ។​

ទិដ្ឋភាពថ្ងៃ​ប្រគល់

រំលឹក​ដែរ​ថា​ អគ្គនាយកដ្ឋាន​កីឡា​បាន​ហៅ​សហព័ន្ធ​កីឡា​ជាតិ​ទាំង​ ៣២​ មក​ទទួល​អាល់កុល​ ម៉ាស់​ និង​ស្រោមដៃ​នេះ​កាល​ពី​ថ្ងៃ​សុក្រ​ ទី១២​ ខែ​មិថុនា​ ឆ្នាំ​២០២០​ នៅ​ឯ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ថ្មី​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់