• 2020-06-11 03:44:49
  • កីឡា​ផ្សេង​ៗ

បើកឡាន​រក​លុយ​មិន​សូវ​បាន ​ស្រី​ស្អាត​នេះ​ប្ដូរ​អាជីព​មក​ថត​រឿង​កូន​ជ្រូក​វិញ

  • 2020-06-11 03:44:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Renee Gracie ​ជា​នារី​ប្រណាំង​ឡាន​ម្នាក់ ប៉ុន្តែ​ដោយសារ​មិន​សូវ​កាក់កប​នាង​បាន​ប្ដូរ​ចិត្ត​មក​ប្រឡូក​វិស័យ​រឿង​កូន​ជ្រូក​វិញ ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​។

​ស្រី​ស្អាត​អូស្ត្រាលី​ខាង​លើ​នេះ ​ប្រឡូក​ក្នុង​អាជីព​ប្រណាំង​ឡាន​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​មិន​ជោគជ័យ​ឡើយ ហើយ​ថែម​ទាំង​ខ្វះ​មុខ​ខ្វះ​ក្រោយ​ថែម​ទៀត ​មិន​សម្រេច​បាន​ក្ដី​ស្រមៃ​ឡើយ។ ​កត្តា​នេះ​ហើយ ​ទើប​នាង​សម្រេច​ចិត្ត​ប្ដូរ​មុខ​របរ​វិញ។ ​ដោយសារ​តែ​សម្រស់​ស្រស់​ស្អាត ​និង​មាន​ភាព​ទាក់ទាញ​ខ្លាំង ​ស្រី​ស្រស់​វ័យ​២៥​ឆ្នាំ​បាន​បង្កើត​ជា​ប្លុក​មួយ ដោយ​ថត​រួប​ខ្លួន​ឯង ​និង​ផលិត​ជា​វីដេអូ​លក់​វិញ។ ​

​ក្នុង​វិស័យ​សិច​នេះ​ហើយ ​បាន​ធ្វើ​ឱ្យRenee Gracie ​ល្បី​ឈ្មោះ​នឹង​រក​ប្រាក់​បាន​យ៉ាង​ច្រើន។ បច្ចុប្បន្ន​នេះ ​នាង​រក​បាន​ជាង​១០​ម៉ឺន​ដុល្លារ​ក្នុង​១​ថ្ងៃ​ពី​ការ​ផលិត​វីដេអូ​កូន​ជ្រូក​នេះ។ Renee ​បាន​និយាយ​ថា​ការ​សម្រេច​ចិត្ត​មក​ប្រកប​របរ​នេះ ធ្វើ​ឱ្យ​នាង​រក​ប្រាក់​បាន​ច្រើន ​សឹង​មិន​គួរ​ឱ្យ​ជឿ។ ​នាង​មិន​ដែល​ស្រមៃ​ថា​អាច​រក​បាន​ច្រើន​យ៉ាង​នេះ​ទេ។ ​បច្ចុប្បន្ន​នេះ ​នាង​មិន​ខ្វល់​ពី​សម្ដី​អ្នក​ដទៃ​ឡើយ សំខាន់​បំផុត​នាង​អាច​រក​ប្រាក់​បាន​ច្រើន ដើម្បី​ខ្លួន​ឯង​និង​គ្រួសារ៕

ប្រភព៖ Marca អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់