• 2020-06-10 11:15:49
  • កីឡា​ផ្សេង​ៗ

CAMSOC​ ប្រជុំ​សប្ដាហ៍​នេះ​ផ្ដោត​លើ​ផែនការ​ពិធី​បើក​ បិទ​ ស៊ីហ្គេម​ ២០២៣​

  • 2020-06-10 11:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​បង្ហោះ​ផ្សព្វផ្សាយ​លើ​ផេក​ Cambodia SEA GAMES 2023 ​នៅ​ថ្ងៃ​នេះ​បាន​បញ្ជាក់​ថា​ សម្រាប់​ការ​ប្រជុំ​ប្រចាំ​សប្ដាហ៍​នេះ​ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម​ ថោង​ ខុន​ អនុប្រធាន​ CAMSOC​ និង​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​គឺ​ផ្ដោត​លើ​ផែនការ​ពិធី​បើក​ និង​ពិធី​បិទ​ នៅ​ពេល​កម្ពុជា​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ ២០២៣។​

រូបភាពចាស់លើផេក NOCC

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ កិច្ច​ប្រជុំ​នេះ​សម្រេច​បាន​នូវ​គម្រោង​ឆ្អឹង​ផែនការ​នៃ​ពិធី​បើក​ និង​បិទ​នេះ​រួច​ហើយ។​ ពិធី​បើក​ បិទ​ នេះ​គឺ​មាន​សារសំខាន់​ និង​ជា​ពិធី​បង្ហាញ​ពី​សក្ដានុពល​ វប្បធម៌​ជាតិ​ សេដ្ឋកិច្ច​ជាតិ​ ទេសចរណ៍​ជា​ដើម​ និង​ជា​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ទៀត​ផង​ ដូច្នេះ​ហើយ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ពី​ឥលូវ​នេះ​ទៅ។​

រូបភាពចាស់លើផេក NOCC

អ្នក​ជំនាញ​ខាង​កីឡា​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ផែនការ​និមួយៗ​ត្រូវ​បាន​ធ្វើ​លំអិត​ដើម្បី​សម្រេច​ថា​យក​ទៅ​ឆ្លង​សម្ដេច​ ទៀ​ បាញ់​ និង​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល។​ កិច្ច​ប្រជុំ​នេះ​បាន​ពិភាក្សា​លំអិត​នៃ​សកម្មភាព​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល​ទៀត​ និង​ត្រូវ​បូក​បញ្ចូល​នូវ​សកម្មភាព​ដែល​មាន​សារសំខាន់​ណា​ខ្លះ​ដើម្បី​ឲ្យ​មាន​ភាព​ចាប់​អារម្មណ៍​ក៏​ដូច​ជា​ពិសេស​ៗនៅ​ពេល​នោះ។​ រំលឹក​ដែរ​ថា​ CAMSOC​ បាន​បើក​កិច្ច​ប្រជុំ​រាល់​សប្ដាហ៍​ដែល​ពិភាក្សា​អំពី​កិច្ចការ​ផ្សេងៗ​ដំណើរ​ការ​ពិធី​ស៊ីហ្គេម​ លើក​ទី៣២​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់