• 2020-06-04 09:27:11
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​នាំ​កីឡាករ​ទៅ​ពិនិត្យ​សុខភាព​មុន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​វិញ​

  • 2020-06-04 09:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខ​ដឹកនាំ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ បាន​នាំ​កីឡាករ​ កីឡា​ការិនី​របស់​ខ្លួន​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​ច្បាស់​ប្រាកដ​មុន​ឈាន​ទៅ​ដល់​ការ​ប្រមូល​ផ្ដុំ​ឡើង​វិញ​​ហ្វឹកហាត់​ដូច​សព្វដង។​

រូបភាពរបស់សហព័ន្ធ

លោក​ ហែម​ គីរី​ អគ្គ​លេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​ឲ្យ​ដឹង​ថា​ ការ​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​អប់រំ​ និង​ក្រសួង​សុខាភិបាល​ សហព័ន្ធ​បាន​នាំ​គ្រូ​បង្វឹក កីឡាករ​ជម្រើស​ជាតិ​ និង​ថ្នាល​ទាំង​អស់​ទៅ​ពិនិត្យ​សុខភាព​ដើម្បី​ឲ្យ​ប្រាកដ​ថា​អ្នក​ទាំង​នោះ​ពិត​ជា​មិន​មាន​ជំងឺ​ COVID​ នេះ​មែន។​ ទាំងនេះ​ជា​ការ​ទទួល​ខុសត្រូវ​ និង​ធានា​ដល់​សុខភាព​កីឡាករ​ កីឡា​ការិនី​របស់​សហព័ន្ធ​ផង​ដែរ។​

រូបភាពរបស់សហព័ន្ធ

រំលឹក​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ព្រឹក​មិញ​នេះ​បាន​នាំ​ក្រុម​កីឡាករ​របស់​ខ្លួន​ទៅ​មន្ទីរពេទ្យ​ខ្មែរ​សូវៀត​ដើម្បី​ពិនិត្យ​សុខភាព​រក​ជំងឺ​ COVID-19​ ត្រៀម​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ឡើង​វិញ។​ មួយ​វិញ​ទៀត​បន្ទាប់​ពី​មាន​ការ​អនុញ្ញាត​ឲ្យ​សហព័ន្ធ​កីឡា​នានា​ចាប់​ផ្ដើម​សកម្មភាព​ហ្វឹកហាត់​ និង​ប្រកួត​ឡើង​វិញ​នោះ​គឺ​ឃើញ​មាន​សហព័ន្ធ​មួយ​ចំនួន​បាន​ហ្វឹកហាត់​ជា​បណ្ដើរៗ​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់