• 2020-05-19 07:07:30
  • កីឡា​ផ្សេង​ៗ

អ្នក​ក្រុង​បាត់ដំបង​ ជិត​បាន​អាង​ហែល​ទឹកស្តង់ដារ​អន្តរជាតិ​​សាងសង់​បាន​ ៦០%​ ហើយ​

  • 2020-05-19 07:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ ថា​អាង​ស្តង់ដារ​អន្តរជាតិ​មាន​កន្លែង​លោត​ និង​កន្លែង​ហែល​ទឹក​ នៅ​ឯ​ក្រុង​បាត់ដំបង​កំពុង​សាងសង់​បាន​ប្រហែល​ ៦០​%​ ហើយ​ក្រោយ​ចំណាយ​ពេល​៨ខែ​មក​នេះ។​

លោក ហែម គីរី (ឆ្វេង)

លោក​ ហែម​ គីរី ​អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ អាង​ហែល​ទឹក​នៅ​សកលវិទ្យាល័យ​បាត់ដំបង​ នេះ​គឺ​សាងសង់​បាន​ ៦០%​ ហើយ​ក្នុង​នោះ​រួម​មាន​គ្រោង​ទាំង​មូល​ នៃ​អាង​ទាំង​៣​មាន​អាង​ហែល​ អាង​លោត​ និង​អាង​កម្ដៅ​សាច់ដុំ​ធ្វើ​រួចរាល់​ហើយ។​

ចំណែក​ការ​ដាក់​ទុយយោ​ទឹក​ក៏​បាន​រួចរាល់​ផង​ដែរ​ និង​ប្រើប្រាស់​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​ថែម​ទៀត​ផង។​ មួយ​វិញ​ទៀត​គ្រោង​អគារ​ក៏​បាន​សាងសង់​រួច​ដែរ​ ហើយ​ការ​សាងសង់ទៀតសោត​គឺ​មិន​មាន​បញ្ហា​ចោត​ ឬ​ជា​ឧបសគ្គ​អ្វី​នោះ​ទេ។​

លោក ហែល គីរី ចុះមើលការសាងសង់

រំលឹក​ដែរ​ថា​ អាង​ហែល​ទឹក​នៅ​ឯ​ក្រុង​បាត់ដំបង​នេះ​ចាប់​ផ្ដើម​សាងសង់​តាំង​ពី​ពាក់កណ្ដាល​ខែ​សីហា​ ឆ្នាំ​ ២០១៩​ មាន​រយៈពេល​៨ខែ​មក​ហើយ។​ បើ​តាម​ផែនការ​នោះ​អាង​ហែល​ទឹក​ខាង​លើ​នឹង​ចំណាយ​ពេល​២៤​ខែ​ ឬ​២ឆ្នាំ​ដើម្បី​រួចរាល់៕​

ទិដ្ឋភាពសាងសង់ (រូបភាពផ្ដល់ជូន)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់