• 2020-05-07 03:19:15
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ រំលឹក​អនុស្សាវរីយ៍​នៅ​អាងទឹក​អូឡាំពិក​កម្ពុជា​អំឡុង​ ឆ្នាំ​១៩៧០​

  • 2020-05-07 03:19:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ ថា​លោក​ធ្លាប់​ស្នាក់​នៅ​ និង​ហាត់​រៀន​កន្លែង​អាង​ហែល​ទឹក​ក្នុង​ស្តាត​អូឡាំពិក​នេះ​មិន​តិច​ថ្ងៃ​នោះ​ទេ​អំឡុង​ឆ្នាំ​១៩៧០​ ដល់​ ១៩៧៣​ ជា​អនុស្សាវរីយ​មិន​អាចបំភ្លេច​បាន។​

រូបភាព​របស់សហព័ន្ធ

ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ បាន​ឲ្យ​ដឹង​ថា​ អនុស្សាវរីយ៍​ដែល​ធ្លាប់​មាន​ប៉ុន្មាន​​ឆ្នាំ​អំឡុង​ ១៩៧០​ នេះ​ពិត​ជា​ធ្វើ​ឲ្យ​លោក​មិន​អាច​បំភ្លេច​បាន​ និង​បង្កើត​ជា​ក្ដី​សុបិន​នោះ​គឺ​ការ​កសាង​ទី​កន្លែង​ហែល​ទឹក​ លោត​ទឹក​ខាងលើ​ឲ្យ​ល្អ​ស្អាត​ឡើង​វិញ។​

រូបភាព​របស់សហព័ន្ធ

ប្រធាន​សហព័ន្ធ​រូប​នេះ​សម្ដែង​នូវ​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ដែល​បាន​សម្រេច​ក្ដី​សុបិន​ជួសជុល​អាង​នេះ​ឲ្យ​ល្អ​ស្អាត​ និង​ទំនើប​ឡើង​វិញ​បែប​នេះ​សម្រាប់​កីឡាករ​ កីឡា​ការិនី​ ដែល​ត្រូវ​ការ​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​ឆ្ពោះ​ទៅ​រក​ប្រកួត​នានា។​

អាងពេលជួសជុលរួច

រំលឹក​ដែរ​ថា​ អាង​ហែលទឹក​នៅ​ស្តាត​អូឡាំពិក​បាន​ចំណាយ​ពេល​ជួសជុល​ឡើង​វិញ​អស់​រយៈពេល​ ១៨​ខែ​ និង​អស់​ថវិកា​ជិត​៣លាន​ដុល្លារ​ដែល​ជា​ជំនួយ​ទាំង​ស្រុង​របស់​ក្រុមហ៊ុន​ចិន។​ អាង​នេះ​ធ្វើ​រួចរាល់​ និង​ប្រគល់​ឲ្យ​សហព័ន្ធ​កាល​ពី​ខែ​មេសា​ ឆ្នាំ​ ២០២០​ ថ្មីៗ​នេះ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់