• 2020-04-10 01:29:46
  • កីឡា​ផ្សេង​ៗ

ថ្នាក់​ដឹកនាំ​កំពូល​ផ្នែកកីឡា​នៅ​កម្ពុជា​ ២រូប​ សុទ្ធតែ​បរិច្ចាគ​ប្រាក់ខែ​ដើម្បី​ជួយ​ទប់ស្កាត់​ COVID-19

  • 2020-04-10 01:29:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាក់​ដឹកនាំ​កំពូល​ផ្នែក​កីឡានៅ​កម្ពុជា​ ២រូប​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ និង​ឯកឧត្ដម​ ស​ សុខា​ បាន​បរិច្ចាគ​ប្រាក់​ខែ​របស់​ខ្លួន​ចំនួន​ ៦ខែ​ ដូច​គ្នា​ទៅ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ និង​ជំងឺ​ឆ្លង​ COVID-19 ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាលជំងឺ​មួយ​នេះ។​

រូបភាពបង្ហោះលើផេកក្រសួរទេសចរណ៍

បើ​តាម​ការ​បង្ហោះ​លើ​ផេក​ផ្លូវ​ការ​របស់​ក្រសួងទេសចរណ៍​ កាល​ពី​ថ្ងៃ​ទី៣​ ខែ​មេសា​ ២០២០​ កន្លង​ទៅ​នេះ​ បាន​បញ្ជាក់​ថា​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ រដ្ឋលេខាធិការ​ក្រសួង​មួយ​នេះ​បាន​បរិច្ចាគ​ប្រាក់​ខែ​១លាន​រៀល​ក្នុង​១ខែ​រហូត​ដល់​រយៈពេល​៦ខែ​ ចាប់​ពី​ខែ​មេសា​ ដល់​ខែ​កញ្ញា​ ទៅ​​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ និង​ជំងឺ​ឆ្លង។​

រូបភាពបង្ហោះលើផេកអគ្គនាយកដ្ឋានកីឡា

ចំណែក​លើ​ផេក​អគ្គនាយកដ្ឋាន​កីឡា​កាល​ពី​ថ្ងៃ​ទី៨​ ខែ​មេសា​ ២០២០​ ក៏​បាន​បង្ហោះ​ដែរ​ថា​ ឯកឧត្ដម​ ស ​សុខា ​រដ្ឋលេខាធិការ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​បរិច្ចាគ​ប្រាក់ខែ​ក្នុង​តំណែង​របស់​ឯកឧត្ដម​ចំនួន​៦ខែ​ គិត​ចាប់​ពី​ខែ​ឧសភា​ ដល់​ខែ​តុលា​ ជូន​ទៅ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ និង​ជំងឺ​ឆ្លង​ដើម្បី​ប្រើប្រាស់​ក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​មួយ​នេះ។

បញ្ជាក់​ដែរ​ថា​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិក​ នៃ​កម្ពុជា​ រី​ឯ​ឯកឧត្ដម​ ស​ សុខា​ ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ទទួល​បន្ទុក​ផ្នែក​កីឡា​នៅ​កម្ពុជា៕​ ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់