• 2020-03-05 04:36:03
  • កីឡា​ផ្សេង​ៗ

កម្មវិធី​ស្វាព្រៃ​ ប្រកួត​ឡើង​ជញ្ជាំង​ធ្វើ​ក្នុង​គោលបំណង​បង្កើន​បទ​ពិសោធ​ដល់​កីឡាករ​

  • 2020-03-05 04:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​ឡើង​ជញ្ជាំង​ដែល​មាន​ឈ្មោះ​ថា​ ស្វាព្រៃ​ ទើប​បញ្ចប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ​ បង្កើត​ឡើង​ក្នុង​គោលបំណង​បង្កើន​បទ​ពិសោធ​ និង​ជំរុញ​ឲ្យមាន​ការ​ប្រកួត​នានា​នៅ​ក្នុង​ស្រុក។​

រូបភាពផ្ដល់ជូន

អ្នក​រៀបចំ​ការ​កម្មវិធី​ប្រកួត​​លោក​ សរ​ សីហា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ដែល​ទើប​បញ្ចប់​ទៅ​នេះ​កីឡា​ការិនី​ដែល​បាន​ចូលរួម​ប្រកួត​នៅ​មិន​ទាន់​គ្រប់​ចំនួន​ដែល​ចង់​បាន​នៅ​ឡើយ​ទេ។​ យ៉ាង​ណា​មិញ​ ចំពោះ​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ ដែល​បាន​ចូលរួម​នេះ​ក៏​មិន​ទាន់​បង្ហាញ​ភាព​លេចធ្លោ​ណាស់​ណា​ដែរ​ ម្យ៉ាង​ទៀត​នេះ​ជា​ការ​ប្រកួត​លើក​ទី១។​ មើល​តាម​ការ​ប្រកួត​សមត្ថភាព​របស់​អ្នក​ទាំង​នោះ​នៅ​ស្ទើរ​មិន​ទាន់​មាន​បទ​ពិសោធ​ច្រើន​ ឬ​អាច​ប្រកួត​ប្រជែង​ក្រៅ​ស្រុក​ទេ។​

រូបភាពផ្ដល់ជូន

អ្នក​ជំនាញ​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ការ​ប្រកួត​នេះ​ផ្ដល់​បទ​ពិសោធ​ច្រើន​ដល់​អ្នក​ចូលរួម​ ដើម្បី​ពង្រឹង​សមត្ថភាព​ជា​បណ្ដើរៗ​ត្រៀម​ការ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​បន្ត​ទៀត​ ក៏​ដូច​ជា​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នៅ​ឯ​ប្រទេស​ចិន​អំឡុង​ខែ​៧​ ឆ្នាំ​២០២០​ ខាង​មុខ ។​ កីឡាករ​ កីឡា​ការិនី​ដែល​ឆ្លងកាត់​ការ​ប្រកួត​លើក​ទី២​ និង​លើក​ទី៣​នៅ​ពេល​ខាង​មុខ​អាច​នឹង​មាន​ភាព​លេចធ្លោ​ ឬ​បង្ហាញ​សមត្ថភាព​រីកចម្រើន​របស់​ពួកគេ​បន្ថែម​ទៀត​ នេះ​ជា​ការ​ជឿជាក់​របស់​លោក​ សរ​ សីហា។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ Phnom Climb Community Gym  បាន​បង្កើត​កម្មវិធី​ប្រកួត​ឡើង​ជញ្ជាំង​ ស្វាព្រៃ លើក​ទី១​ របស់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១​ ខែ​មីនា​ ឆ្នាំ​២០២០​ ដែល​មាន​អ្នក​ចូលរួម​ប្រកួត​ប្រហែល​៥០នាក់។​ ក្លឹប​ឡើង​ភ្នំ​មួយ​នេះ​គ្រោង​នឹង​បង្កើត​ការ​ប្រកួត​ឲ្យ​បាន​៣ដង​ក្នុង​ឆ្នាំ​នេះ​ លើក​ទី១​ ដើម​ខែ​មីនា​ នេះ​រួចរាល់​ហើយ​ លើក​ទី២​ អំឡុង​ខែ​៧​ និង​លើក​ទី៣​ អំឡុង​ខែ១២​ ឆ្នាំ​២០២០៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់