- 2020-02-28 07:15:01
- កីឡាផ្សេងៗ
ខុម ស្រីនិច ការជាប់ជាកីឡាការិនីឆ្នើមពានរង្វាន់បាល់បោះវិទ្យាល័យជំរុញខ្លួនរឹតតែប្រឹងហាត់
- 2020-02-28 07:15:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខុម ស្រីនិច ការជាប់ជាកីឡាការិនីឆ្នើមពានរង្វាន់បាល់បោះវិទ្យាល័យជំរុញខ្លួនរឹតតែប្រឹងហាត់
ចន្លោះមិនឃើញ
កីឡាការិនីវ័យ ២០ឆ្នាំ ខុម ស្រីនិច ថាការជាប់ជាកីឡាការិនីឆ្នើមប្រចាំកម្មវិធីពានរង្វាន់បាល់បោះវិទ្យាល័យកន្លងទៅនេះគឺជំរុញឲ្យខ្លួនរឹតតែប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតព្រោះចង់ទទួលបានជ័យជម្នះការប្រកួតក្រោយៗទៀត។
កីឡាការិនីប្រចាំវិទ្យាល័យវត្តកោះ ខាងលើនេះបានឲ្យដឹងថា ខ្លួនពិតជាមិននឹកស្មានថាជាប់ជាកីឡាការិនីឆ្នើមនាការប្រកួតពានរង្វាន់វិទ្យាល័យអំឡុងខែមករា ២០២០ នោះទេ ព្រោះដោយសារតែមានអ្នកដែលល្អៗច្រើនក្នុងក្រុម។
តាមរយៈជ័យជម្នះមេដាយមាសរបស់ក្រុម រួមនិងពានរង្វាន់កីឡាការិនីឆ្នើមទាំងនេះពិតជាធ្វើឲ្យខ្លួនមានចិត្តសប្បាយរីករាយ និងជំរុញទឹកចិត្តរឹតតែប្រឹងប្រែងព្យាយាមហ្វឹកបន្ថែមទៀត ដើម្បីប្រជែងយកជ័យជម្នះនាការប្រកួតសំខាន់ៗនៅពេលខាងមុខ។ ស្រីនិច ប្រាប់ទៀតថា មិនត្រឹមតែខ្លួនឯង ឬក្រុមទាំងមូលទេគឺប្រឹងប្រែង និងឆ្លងកាត់ការលំបាកជាច្រើនទម្រាំប្រកួតឈ្នះមេដាយមាសជូនសាលានាកម្មវិធីជើងឯកបាល់បោះវិទ្យាល័យខាងលើ។
រំលឹកដែរថាកីឡាការិនី ខុម ស្រីនិច បានជួយក្រុមបាល់បោះវិទ្យាល័យវត្តកោះឲ្យឈ្នះមេដាយមាសលើវិញ្ញាសានារី។ មិនត្រឹមតែប៉ុណ្ណឹង ស្រីនិច ក៏ជាប់ជាកីឡាការិនីឆ្នើមប្រចាំកម្មវិធីពានរង្វាន់បាល់បោះវិទ្យាល័យដែលធ្វើឡើងអំឡុងខែមករា ២០២០ ថែមទៀត៕