- 2020-01-16 08:01:05
- កីឡាផ្សេងៗ
ប្រធានតេក្វាន់ដូ ITF រីករាយស្វាគមន៍ចំពោះការផ្លាស់ប្ដូរបទពិសោធ កម្ពុជា អ៊ុយក្រែន និងចិន
- 2020-01-16 08:01:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានតេក្វាន់ដូ ITF រីករាយស្វាគមន៍ចំពោះការផ្លាស់ប្ដូរបទពិសោធ កម្ពុជា អ៊ុយក្រែន និងចិន
ចន្លោះមិនឃើញ
ប្រធានតេក្វាន់ដូ ITF កម្ពុជាស្វាគមន៍ និងរីករាយបំផុតចំពោះការមកផ្លាស់ប្ដូរបទពិសោធរបស់គ្រូមកពីប្រទេសអ៊ុយក្រែន និងប្រទេសចិន រយៈពេល២ថ្ងៃនេះ ដើម្បីពង្រឹងសាមគ្គីភាពរួមនិងបច្ចេកទេសថ្មីៗ។
ឯកឧត្ដម កែវ រ៉េមី ប្រធានសហព័ន្ធខាងលើនេះបានឲ្យដឹងថា ឯកឧត្ដមពិតជាមានចិត្តសប្បាយរីករាយខ្លាំងណាស់ ចំពោះការចំណាយពេលក៏ដូចជាវត្តមានពីលោកគ្រូមកពីប្រទេសអ៊ុយក្រែន រួមនិងគ្រូមកពីប្រទេសចិនក៏ដូចជាសិស្ស ឪពុកម្ដាយដែលមកជាមួយផងដែរ។
ប្រធានសហព័ន្ធរូបនេះបន្ថែមទៀតថា ពិតណាស់បើទោះជា ITF តែមួយក៏ដោយប៉ុន្តែស្តាយ ឬបច្ចេកទេសពិសេសគឺមានរៀងៗខ្លួន ដូច្នេះនេះជាឱកាសសម្រាប់ការស្វែងយល់ ឬបំពេញបន្ថែមពីចំណុចល្អៗរៀងខ្លួនដើម្បីទទួលបានភាពរីកចម្រើន។ កម្មវិធីនេះក៏ជាការរឹតចំណងមិត្តភាព ITF ជាមួយគ្នាផងដែរ មិនថាប្រទេសណាឬប្រទេសណាទេ គឺជាក្រុមគ្រួសារតែមួយគឺចេះជួយគ្នាស្រឡាញ់គ្នា។
ក្រៅតែពីការបង្ហាញការស្វាគមន៍ហើយនោះ ថ្នាក់ដឹកនាំកីឡាដែលល្បីឈ្មោះរូបនេះ ក៏បានណែនាំតំបន់ទេសចរណ៍ និងរមណីយដ្ឋានល្បីៗមួយចំនួនដល់ភ្ញៀវបរទេសទាំងនោះដែរ ហើយចាំជួយសម្រួលជានិច្ចនៅពេលចង់អញ្ជើញទៅកម្សាន្តកន្លែងណា។
បញ្ជាក់ដែរថា សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បានទទួលស្វាគមន៍ និងផ្លាស់ប្ដូរបទពិសោធជាមួយលោកគ្រូមកពីប្រទេសអ៊ុយក្រែន និងក្រុមតេក្វាន់ដូ ITF ចិន រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ ១៧ ខែមករា ឆ្នាំ ២០២០ នៅឯអគារហ្វឹកហ្វឺនកីឡា៕
វីដេអូ៖