• 2020-01-09 07:30:35
  • កីឡា​ផ្សេង​ៗ

មោះ!​ អ្នក​ចង់​រត់​ចម្ងាយ​ឆ្ងាយ​ ១២៨​ km​ អាច​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី​ Ultra Trail Angkor​ ឥលូវ​នេះ​បាន​

  • 2020-01-09 07:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ Ultra Trail Angkor​ លើក​ទី៥​ បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយ​សម្រាប់​កីឡាករ​ កីឡា​ការិនី​ ឬ​មហាជន​នានា​ដែល​មាន​បំណង​ចូលរួម​នា​ថ្ងៃ​ទី១៨​ ខែ​មករា​ ឆ្នាំ​២០២០​ ខាង​មុខ​នេះ។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី៥​ ហើយ​នៃ​ព្រឹត្តិការណ៍​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ Ultra Trail Angkor​ ដែល​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ ខណៈ​ជា​យុទ្ធសាស្ត្រ​របស់​ក្រសួង​ទេសចរណ៍​ក៏​ដូច​ជា​ NOCC​ គឺ​ត្រូវ​បង្កើត​ព្រឹត្តិការណ៍​កីឡា​ឲ្យ​បាន​ច្រើន​នៅ​តំបន់​អង្គរវត្ត។​

កីឡាករចូលរួមឆ្នាំមុន

សម្រាប់​ការ​ចុះឈ្មោះ​ឆ្នាំ​នេះ​គឺ​បាន​ជាង​ ១ ០០០​នាក់ ​រួច​ហើយ​ គិត​ទៅ​កើន​ឡើង​រហូត​ដល់​ទៅ​ ១០​%​ ឯណោះ​បើ​ធៀប​និង​ឆ្នាំ​ចាស់។​ ក្នុង​នោះ​ដែរអត្តពលិក​បរទេស​ប្រហែល​ ៧០០នាក់​ គឺ​មក​ពី​៤៤ប្រទេស​ផ្សេង​គ្នា។​ ប្រទេស​ដែល​ចុះ​ឈ្មោះ​ឥលូវ​នេះច្រើន​ជាង​គេ​ ​ទី១​ គឺបារាំង​ ទី២​ ខ្មែរ​ ទី៣​ អង់គ្លេស​ និង​ទី៤​ ជនជាតិ​កូរ៉េ។​

កីឡាករចូលរួមឆ្នាំមុន

ចំពោះ​វិញ្ញាសា​ប្រកួត​វិញ​គឺ​មាន​៦​ ទី១​ Ultra Trail Angkor 128km​ ទី២​ Bayon Trail 64km ទី៣ ​Marat hon Trail 42km ​ទី៤​ Jungle Trail 32km​ ទី៥​ Temple Run 16km​ និង​ទី៦​ Nordic Walking 16km៕

នេះ​ជា​ Link សម្រាប់​អ្នក​ចង់​ចុះ​ឈ្មោះ​រត់​ក្នុង​កម្មវិធី​នេះ​ Website: Ultra Trail Angkor

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់