• 2020-01-06 06:43:44
  • កីឡា​ផ្សេង​ៗ

​ការ​ប្រកួត FIFA 20 ​នៅ​សាលា Limkokwing ​ចាប់​ផ្ដើម​ប្រកាស​ចុះ​ឈ្មោះ​ហើយ​

  • 2020-01-06 06:43:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​អេឡិចត្រូនិច FIFA 20 Tournament ​នៅ​សាលា Limkokwing ​បាន​ប្រកាស​បើក​ឱ្យ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ហើយ ​ដោយ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៧​ខែ​មករា​ឆ្នាំ​២០២០​នេះ​ទៅ។

​ព្រឹត្តិការណ៍​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​នេះ​ដែរ ​បាន​ប្រកាស​ឱ្យ​ចុះ​ឈ្មោះ​ក្នុង​ម្នាក់​៥​ដុល្លារ។ ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​២៧​ខែ​មករា​នេះ​ត​ទៅ ​ហើយ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០២០។ ​ជាមួយ​ប្រាក់​រង្វាន់​សម្រាប់​អ្នក​ឈ្នះ​លេខ​១ ​បាន Sabay Prize ​២០០​ដុល្លារ​ផង​ដែរ។ ​នេះ​មិន​មែន​ជា​ការ​ប្រកួត​លើក​ទី​១​នោះ​ទេ​របស់ FIFA ​នេះ ​ដោយ​ឆ្នាំ​មុន​ក៏​មាន​ការ​ប្រកួត​នៅ​សាលា​មួយ​នេះ​ដែរ។

​ដើម្បី​ជា​ការ​ជួយ​ដល់​កីឡា​អេឡិចត្រូនិច​កម្ពុជា ​សាកលវិទ្យាល័យ​ខាង​លើ​ធ្លាប់​បាន​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​ជា​ច្រើន​មក​ហើយ ដូចជា FIFA , PUBG mobile, Mobile Legends, Dota 2 ​និង CSGO ​ជា​ដើម។ ​សម្រាប់​អ្នក​ចង់​ដឹង​ច្បាស់​ពី​ការ​ប្រកួត​អាច​ទៅ​ដល់​សាលា Limkokwing ​ដោយ​ផ្ទាល់​បាន៕

អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់