• 2019-12-24 08:24:23
  • កីឡា​ផ្សេង​ៗ

CAMSOC​ បើក​សិក្ខាសាលា​ស្ដី​ពី​វិធាន​កិច្ចការ​រដ្ឋបាល​ និង​នីតិវិធី​ហិរញ្ញវត្ថុ​

  • 2019-12-24 08:24:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ (CAMSOC)​ ព្រឹកមិញ​នេះ​រៀបចំ​សិក្ខាសាលា​ជា​មួយ​ និង​មន្ត្រី​សហព័ន្ធ​កីឡា​នានា​ស្ដី​អំពី​ វិធាន​ កិច្ចការ​រដ្ឋបាល​ និង​នីតិវិធី​ហិរញ្ញវត្ថុ​នៅ​ឯ​ស្នាក់​ការ​ NOCC។​

ទិដ្ឋភាពមុន​នេះ​

ឯកឧត្តម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​សង្ខេប​ឲ្យ​ដឹង​ថា​ក្រោយ​សិក្ខាសាលា​មិញ​នេះ​ថា​ ក្រោម​ការ​ណែនាំ​ពី​អនុប្រធាន​ឯកឧត្ដម​ ថោង​ ខុន​ ឲ្យ​បង្កើត​ជា​កម្មវិធី​ ឬ​កិច្ច​ប្រជុំ​នេះ​ឡើង​ គឺ​គោល​បំណង​សម្របសម្រួល​ឡើង​វិញ​នូវ​កិច្ចការ​អនុវត្តន៍​កន្លង​ទៅ​ប៉ុន្មាន​ខែ​នេះ​ ដើម្បី​បិទ​បញ្ចប់​ការ​អនុវត្ត​ចុង​ឆ្នាំ​នេះ។​

ឯកឧត្តម​ វ៉ាត់​ ចំរើន​

បណ្ដា​សហព័ន្ធ​ដែល​ត្រូវ​ពាក់ព័ន្ធ​ និង​ទទួល​ថវិកា​គាំទ្រ​ពី​ CAMSOC​ គឺ​ត្រូវ​បាន​អញ្ជើញ​មក​ចូលរួម​ពិភាក្សា​គ្នា​ក៏​ដូច​ជា​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នានា​ផង​ដែរ។ ​សម្រាប់​យន្តការ​មួយ​ចំនួន​ដែល​ខ្វះ​ចន្លោះ​ ឬ​រអាក់រអួល​គឺ​ចាប់​ផ្ដើម​កែលំអ​ជា​បណ្ដើរៗ​ទៅ​ហើយ។​ ទន្ទឹង​និង​នេះ​គឺ​ឯកឧត្ដម​ ថោង​ ខុន​ សង្កត់ធ្ងន់​ដល់តំណាង​សហព័ន្ធ​ទាំង​អស់​ឲ្យ​ដឹងពី​ជំនាញ​ និង​កិច្ចការ​រដ្ឋបាល​ឲ្យ​ច្បាស់​ដែល​ធ្វើ​ទៅ​តាម​ថានានុក្រម​ នីតិវិធី​សាធារណ​ ក៏​ដូច​ជា​ក្បួន​ច្បាប់​ហិរញ្ញវត្ថុ​ផង​ដែរ។​

ទិដ្ឋភាពមុន​នេះ​

បញ្ជាក់​ដែរ​ថា​ កិច្ចប្រជុំ​របស់​ គណៈកម្មការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ (CAMSOC)​ នេះ​ធ្វើ​ឡើង​នៅ​ឯ​ NOCC​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ ថោង​ ខុន​ អនុប្រធាន​អចិន្ត្រៃយ៍​ ឯកឧត្ដម​ វ៉ាត់​ ចំរើន ​អគ្គលេខាធិការ​ និង​ឯកឧត្ដម​ ប៉ូ​ រតនា ​អគ្គលេខាធិការ​រង។​ CAMSOC​ នឹង​រៀបចំ​ការ​សិក្ខាសាលា​ ឬ​កិច្ច​ប្រជុំ​នេះ​ជា​បន្តបន្ទាប់​ទៀត​នៅ​ពេល​ខាង​មុខ​នេះ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់