• 2019-12-19 05:17:39
  • កីឡា​ផ្សេង​ៗ

គូម៉ា៖​ មោទកភាព​ដែល​បាន​ជួយ​ផ្សព្វផ្សាយ​ស៊ីហ្គេម​ ២០២៣​ ហើយ​ច្រៀង​មិន​យក​លុយ​ទេ​

  • 2019-12-19 05:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថោន​ លោក​ គូម៉ា​ និង​លោក​ ខាត់​ ជេម​ រួម​និង​សិល្បៈ​មួយ​ចំនួន​ទៀត​នឹង​ចូលរួម​ច្រៀង​ដោយ​មិន​យក​ថវិកា​នោះ​ទេ​ ក្នុង​កម្មវិធី​កីឡា​ទេសចរណ៍​ដែល​ធ្វើ​ដំណើរ​ ២៥​ រាជធានី​ខេត្ត​ផ្សព្វផ្សាយ​ពី​ស៊ីហ្គេម​ ២០២៣។​

លោក គូម៉ា

លោក​ គូម៉ា​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​អារម្មណ៍​វិញ​គឺ​សប្បាយ​ចិត្ត​ដែល​បាន​ចូលរួម​ជួយ​កិច្ចការ​សង្គម​ ជា​ពិសេស​ដែល​ទាក់ទង​និង​វិស័យ​កីឡា​លើក​នេះ។​ ពី​មុន​មក​ធ្លាប់​ចូលរួម​ច្រៀង​លក្ខណៈ​សប្បុរសធម៌​ជា​ច្រើន​ដូច​ជា​ប្រមូល​ថវិកា​ជួយ​មន្ទីរពេទ្យ​ជា​ដើម​ ប៉ុន្តែ​លើក​នេះ​ប្លែក​បន្តិច​ដោយ​សហការ​ជា​មួយ​ខាង​កីឡា​វិញ។​

ទិដ្ឋភាពថ្ងៃសន្និសីទ

តារា​ចម្រៀង​សម្បុរ​ស្រអែម​រូប​នេះ​បន្ត​ថា​ ជា​មោទកភាព​ណាស់​នៅ​ពេល​ដែល​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ២០២៣​ នេះ ​ព្រោះ​ជា​កម្មវិធី​ធំ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ និង​សក្ដានុពល​កីឡា​របស់​កម្ពុជា។​ ដូច្នេះ​ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប​ដែរ ​នឹង​ចូលរួម​ជួយ​ផ្សព្វផ្សាយ​តាម​កម្មវិធី​តន្ត្រី​កីឡា​ទេសចរណ៍​នេះ​ ខណៈ​ការ​ច្រៀង​នេះ​គឺ​មិន​យក​ថវិកា​នោះ​ឡើយ។​

ទិដ្ឋភាពថ្ងៃសន្និសីទ

កម្មវិធី​កីឡា​ទេសចរណ៍​ដែល​រៀបចំ​ឡើង​រវាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ក្រសួង​ទេសចរណ៍​ និង​ក្រុមហ៊ុន​ឯកជន​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ពី​ឆ្នាំ​២០២០​ ខាង​មុខ​នេះ​ហើយ។​ កីឡា​ទេសចរណ៍​នេះ​នឹង​ធ្វើ​ឡើង​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​រហូត​ដល់​ស៊ីហ្គេម​ ២០២៣៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់