- 2019-12-17 06:44:03
- កីឡាផ្សេងៗ
សៀង សុរ៉ាឃីម៖ ខ្ញុំសប្បាយចិត្តណាស់ សងសឹកឡាវបានភ្លាមៗនៅស៊ីហ្គេម
- 2019-12-17 06:44:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀង សុរ៉ាឃីម៖ ខ្ញុំសប្បាយចិត្តណាស់ សងសឹកឡាវបានភ្លាមៗនៅស៊ីហ្គេម
ចន្លោះមិនឃើញ
កីឡាការិនីប៉េតង់វ័យក្មេងរបស់កម្ពុជា សៀង សុរ៉ាឃីម ថាពិតជាសប្បាយចិត្តណាស់ដែលឈ្នះមេដាយមាសស៊ីហ្គេមជូនកម្ពុជា មួយវិញទៀតគឺបានសងសឹកក្រុមខ្លាំងឡាវ បានភ្លាមៗបន្ទាប់ពីក្រុមចាញ់កីឡាការិនីកម្ពុជាទាំងពីរក្រុម Team A Team B ធ្លាក់ក្នុងកម្មវិធីពិភពលោកធ្វើនៅកម្ពុជាថ្មីៗនេះ។
សុរ៉ាឃីម បានឲ្យដឹងថា លើកទី១ ប្រកួតតំណាងឲ្យកម្ពុជានៅឯស៊ីហ្គេម ២០១៧ ឯម៉ាឡេស៊ី ធ្វើមិនបានល្អ ប៉ុន្តែលើកទី២ក្នុងព្រឹត្តិការណ៍នេះគឺអាចដណ្ដើមមេដាយមាសជូនកម្ពុជា ពិតជាសប្បាយចិត្តរកអ្វីប្រៀបមិនបានឡើយ។
សម្រាប់ការប្រកួតទម្រាំឈ្នះមេដាយមាសនេះ គូស្វិតស្វាញបំផុតនោះសត្រូវចាស់ក្រុមនារីឡាវ តែម្ដង។ កម្ពុជាធ្លាប់ឈឺចាប់ម្ដងរួចហើយកាលពីធ្វើម្ចាស់ផ្ទះជើងឯកពិភពលោកយុវជន និងស្ត្រីលើកទី១៧ គឺក្រុមនារី A និង B របស់កម្ពុជា ចាញ់ឡាវក្នុងវគ្គ៨ក្រុមចុងក្រោយ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំងអស់ ស្ទើររកមេដាយសំរឹទ្ធមិនចង់បាន។
ការសងសឹក និងទម្លាក់ឡាវ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះគឺពិតជាធ្វើឲ្យក្រុមមានសេចក្ដីរីករាយបំផុត និងធ្វើឲ្យក្រុមមានការសហការគ្នាបានល្អណាស់។ ការប៉ះឡាវនេះ ក្រុមកម្ពុជាមានការប្រុងប្រយ័ត្នបំផុត ព្រោះខ្លាចឈឺចាប់ដោយសារឡាវនេះម្ដងទៀត។ សុរ៉ាឃីម មិនភ្លេចឡើយអ្នកស្រឡាញ់គាំទ្រកន្លងមក ហើយសូមបន្តគាំទ្រប៉េតង់ និងកីឡាដទៃទៀតរបស់កម្ពុជាដើម្បីឲ្យរឹតតែរីកចម្រើន។
រំលឹកដែរថា ក្រុមកីឡាការិនីប៉េតង់កម្ពុជាវិញ្ញាសា (៣-៣) បានទម្លាក់ក្រុមឡាវ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅឯហ្វីលីពីន ដោយលទ្ធផល ១៣-៩។ ក្រុមកីឡាប៉េតង់មួយនេះបន្តធ្វើបានល្អឈ្នះមេដាយមាសជូនកម្ពុជា១គ្រឿងផងដែរ សរុបស៊ីហ្គេមឆ្នាំនេះ កម្ពុជាឈ្នះមេដាយមាស៤គ្រឿង ប្រាក់៦ និងសំរឹទ្ធ៣៦គ្រឿង៕
វីដេអូ៖