• 2019-12-11 09:19:00
  • កីឡា​ផ្សេង​ៗ

កីឡាករ​ចូលរួម​ TOTAL CUP RACE ​ឆ្នាំ​នេះ​មាន​សមត្ថភាព​រីកចម្រើន​ជាង​ការ​ប្រកួត​មុនៗ​

  • 2019-12-11 09:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​លើ​វាលរាប​ បញ្ជាក់​ថា​កីឡាករ​ចូលរួម​ប្រកួត​ឆ្នាំ​នេះ ​មាន​សមត្ថភាព​រីកចម្រើន​ជាង​ការ​ប្រកួត​មុនៗ​ មិន​ថា​បច្ចេកទេស​បញ្ជា​ ឬ​ច្បាប់​ប្រកួត​នោះ​ទេ​គឺ​ច្បាស់​ល្អ​ជាង​មុន​ឆ្ងាយ។​

ទិដ្ឋភាពពេលប្រកួត

​លោក​ វង់ គីមហួត​ ដែល​ជា​អ្នក​សម្របសម្រួល​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ខាង​លើ​នេះឲ្យ​ដឹង​ថា​ តាម​រយៈ​ការ​ប្រកួត​២ថ្ងៃ​កន្លង​ទៅ​ មើល​ឃើញ​ថា​កីឡាករ​ចូលរួម​មាន​ការ​រីកចម្រើន​ជាង​ការ​ប្រកួត​មុនៗ​ មិន​ថា​តិចនិក​បច្ចេកទេស​នោះ​ទេ​ ពោល​ការ​បញ្ជរ​យានយន្ត​គឺ​ល្អ។​ បន្ថែមពី​នេះ​ទៀត​នោះ​គឺ​កីឡាករ​ចូលរួម​មាន​ការ​យល់​ច្បាស់​ពី​ច្បាប់​ លក្ខន្តិកៈ​ប្រកួត​ល្អ​តែ​ម្ដង។​ នេះ​ដោយ​សារ​តែ​អ្នក​ទាំង​អស់​នោះ​ បាន​ហ្វឹកហាត់​ត្រៀម​ខ្លួន​បាន​ល្អ​ និង​ច្រើន​ទីលាន​រួច​ហើយ​មុន​ការ​ប្រកួត​មក​ដល់។​

ទិដ្ឋភាពពេលប្រកួត

តំណាង​កម្មវិធី​ TOTAL CUP RACE​ រូប​នេះ​លើក​ឡើង​ទៀត​ថា​ បើ​ទោះ​ជា​ក្រុម​កីឡាករ​កម្ពុជា​សមត្ថភាព​នៅ​មាន​កម្រិត​ក្ដី​ ប៉ុន្តែ​ការ​ប្រកួត​ជា​មួយ​បរទេស​លើក​នេះ​ គឺ​ប្រកៀកប្រកិត​គ្នា​ អាច​និយាយ​បាន​ថា​ឈ្នះ​ចាញ់​គឺ​តឹងតែង។​ យ៉ាង​ណា​លោក​ វង់ គីមហួត​ សំណូមពរ​ដល់​ក្រុមហ៊ុន​ដែល​ទាក់ទង​និង​ Auto Sports​ ទាំង​អស់​ ឲ្យ​ចូលរួម​ឧបត្ថម្ភ​លើ​កីឡាករ​ដើម្បី​ជា​ការ​បង្កើន​ធនធាន​ថ្មី​ រួម​និង​ពង្រឹង​សមត្ថភាព​ឲ្យ​ខ្លាំង​ឈាន​ដល់​ការ​ប្រកួត​ប្រជែង​យក​ចំណាត់ថ្នាក់​ជា​មួយ​បរទេស។​

រូបភាពថតជុំគ្នា

រំលឹក​ដែរ​ថា ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​លើ​វាល​រាប ឬ​ TOTAL CUP RACE ​លើក​ទី៤​នេះ ​ធ្វើ​ឡើង​រយៈពេល​២ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី៧​ ដល់​ទី៨​ ខែ​ធ្នូ​ ២០១៩។​ ការ​ប្រកួត​លើក​ទី៤​នេះ​ធ្វើ​ឡើង​នៅ​ឯ​អាកាសយានដ្ឋាន​ខេត្ត​បាត់ដំបង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី