• 2019-12-10 02:46:57
  • កីឡា​ផ្សេង​ៗ

ព្រឺ​រោម ​ពេល​ដឹង​ប្រវត្តិ ​និង​មេដាយ​រាប់​ភ្លេច ចេសា ខាន់ ​ធ្លាប់​ឈ្នះ​ពីមុន

  • 2019-12-10 02:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេសា ខាន់ ​បាន​យក​មេដាយ​មាស​ទី​៤​ឱ្យ​កម្ពុជា​នៅ​ស៊ីហ្គេម ​លើ​វិញ្ញាសា​ជឺ​ជី​តស៊ូ​(Jiu-Jitsu) ​ក្រោយ​ពី​យក​ឈ្នះ​លើ​ម្ចាស់​ផ្ទះ​ហ្វីលីពីន។ ខណៈ​ដែល​វគ្គ​កន្លង​មក ​ស្រី​ស្រស់​សម្រស់​បាន​រូប​នេះ ​ផ្ដួល​ដៃ​គូ​ដោយ​មិន​ចាំ​បាច់​ប្រកួត​ដល់​នាទី​នោះ​ទេ។ ​

ចេសា ខាន់ (Jessa Khan) កើត​នៅ​ថ្ងៃ​ទី​១៦​ ខែ​តុលា​ ឆ្នាំ​២០០១​​ នៅ​តំបន់​ Corpus Christi រដ្ឋ​តិចសាស​ សហរដ្ឋ​អាមេរិក។ នាង​ជា​កូន​ទី​២​ក្នុង​ចំណោម​បង​ប្អូន​៦​នាក់​ដែល​មាន​ឪពុក​ឈ្មោះ​ Peter El Khan ដែល​ជន​ជាតិ​ខ្មែរ​កើត​នៅ​រាជ​ធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា និង​ម្តាយ​ឈ្មោះ​ April Marie Khan ជន​ជាតិ​​អេស្ប៉ាញ។ ​

លោក​ Peter El Khan បាន​ប្រាប់​ថា​ កូន​ស្រី​របស់​លោក​បាន​ចាប់​ហ្វឹកហាត់​នៅ​ឆ្នាំ​២០១០​ដែល​តាំង​ពី​នាង​អាយុ​៨​ឆ្នាំ​មក​ម្ល៉េះ។ បន្ទាប់​ពី​ហ្វឹកហាត់​​ច្រើន​ឆ្នាំ​មក​ កូន​ស្រី​របស់​លោក​ក៏​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​តំបន់​ អាមេរិក អឺរ៉ុប​ និង​ពិភព​លោក​ជា​ច្រើន​រហូត​ដល់​ឆ្នាំ​២០១៩នេះ។ ​ខាង​ក្រោម​នេះ​ជា​កំណត់ត្រា​ញាក់​សាច់​តែ​ម្ដង របស់ ចេសា ​ក្នុង​ឆ្នាំ​២០១៧​និង​២០១៨ ​ខណៈ​ដែល​២០១៩​នឹង​ជម្រាប​ជូន​ពេល​ក្រោយ៖

ឆ្នាំ​២០១៧

  • មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​ទ្វីប​អឺរ៉ុប European Championship
  • មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​​អាមេរិក​ PAN American Championship
  • ​មេដាយ​មាស ​ពី​ការ​ប្រកួត ​ជើង​ឯក​ Las Vegas Open 2X
  • មេដាយ​មាស ​ពី​ការ​ប្រកួត ​ជើង​ឯក​ San Diego Open 2X
  • មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​ពិភព​លោក​ Wolrd Championship 2X
  • ​មេដាយ​មាស ពី​ការ​ប្រកួត​​ជើង​ឯក​ Long Beach 2X Gold​
  • មេដាយ​មាស ​ពី​ការ​ប្រកួត ​ជើង​ឯក​ Los Angeles Grand Slam
  • មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​ No ni World Championship 2X
  • ​មេដាយ​មាស ពី​ការ​ប្រកួត ​ជើង​ឯក​ JIU JUTSU World League 2X

ឆ្នាំ​២០១៨​

  • មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក​ Los Angeles Open 2X​​
  • មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក Tap Out Cancer
  • ​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក Gracie National
  • ​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក JIU JUTSU World League 2X
  • ​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក FIVE Gold
  • ​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក PAN American Championship 2x
  • មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក San Diego Open 2X Gold
  • ​មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក World Champioship Gold
  • មេដាយ​មាស ពី​ការ​ប្រកួត​ជើង​ឯក​ American National Gi & No Gi
  • មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី​ Asian Games 2018

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់