• 2019-12-09 06:17:08
  • កីឡា​ផ្សេង​ៗ

ញ៉ាក់​សាច់! ​ចេសា ខាន់ ហូប ​វៀតណាម​បាន​ផុយ​ៗ​មុន​នេះ​

  • 2019-12-09 06:17:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡា​ការិនី​កម្ពុជា ចេសា ខាន់ ​បាន​យក​ឈ្នះ​លើ​ក្រុម​វៀតណាម ​ដោយ​មិន​ពិបាក​នោះ​ទេ ​ក្នុង​ការ​ប្រកួត​ជឺ​ជី​តស៊ូ​(Jiu-Jitsu) ​នៅ​មុន​នេះ​បន្តិច។

ចេសា ​ជា​កំពូល​អ្នក​ប្រកួត​ជឺ​ជី​តស៊ូ​(Jiu-Jitsu)​​របស់​កម្ពុជា ​ដោយ​នាង​ទើប​តែ​យក​មេដាយ​មាស​បាន​ក្នុង​ព្រឹត្តិការណ៍ Asian Game ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ។ ដូច្នេះ​នៅ​ស៊ីហ្គេម​នេះ ​ហាក់​មិន​ពិបាក​អ្វី​ឡើយ​សម្រាប់​នាង។ ជាក់​ស្ដែង ​ប្រកួត​កីឡាការិនី​វៀតណាម ចេសា ​យក​ឈ្នះ​បាន ដើម្បី​ឡើង​ទៅ​វគ្គ៤​នាក់​ចុង​ក្រោយ។ ​នេះ​មាន​ន័យ​ថា​នាង​បាន​ចូល​ក្នុង​វគ្គ​ដណ្ដើម​យក​មេដាយ​ជូន​ជាតិ​ទៀត​ហើយ។

ក្រៅ​ពី ចេសា ​កីឡាករ​ ខូវ វិ​វ​ឌ្ឍ​នា ក៏​បាន​យក​ឈ្នះ​ដៃ​គូ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​ផង​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់