• 2019-12-07 08:28:40
  • កីឡា​ផ្សេង​ៗ

ត្រៀម​ខ្លួន​រួចនៅ​ ស្អែក​ដល់​ពេល​រត់​ប្រណាំង​ជា​មួយ​មនុស្ស​ ១២ ៣០០នាក់​នៅ​មុខ​អង្គរវត្ត​ហើយ

  • 2019-12-07 08:28:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ​វត្ត​លើក​ទី២៤​ នឹង​ចាប់​ផ្ដើម​ហើយ​នា​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី៨​ ធ្នូ​ ២០១៩​ ខណៈ​អ្នក​ចូលរួម​មាន​រហូត​ដល់​ ៨៥​ប្រទេស​ផ្សេង​គ្នា​សរុប​ប្រហែល​ ១២ ៣០០នាក់​ឯណោះ។​

កីឡាកររត់ប្រណាំង

មក​ពេល​នេះ​អត្តពលិក​ភាគ​ច្រើន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ ស្រប​ពេល​ដែល​អ្នក​ខ្លះ​ទៀត​កំពុង​មក​យក​សម្ភារ​ និង​ស្លាក​លេខ​ជា​បន្តបន្ទាប់​ផង​ដែរ​ ដើម្បី​ត្រៀម​ការ​ប្រកួត​តាម​ប្រភេទ​វិញ្ញាសា​រៀង​ៗ​ខ្លួន​។​

សម្រាប់​វិញ្ញាសា​ដែល​នឹង​ត្រូវ​រត់​ស្អែក​ព្រឹក​នេះ​មាន​៤គឺ​៖ ២១​គីឡូម៉ែត្រ​ ១០​គីឡូម៉ែត្រ​ ៥​គីឡូម៉ែត្រ​ និង​ចុង​ក្រោយ​រត់​បែប​កម្សាន្ត​សប្បាយ​ ៣គីឡូម៉ែត្រ។ ​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ខាង​លើ​នេះ​ក៏​មាន​ការ​ចូលរួម​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ Manulife​ ផង​ដែរ៕​

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

[អាន​ព័ត៌មាន​ទាក់ទង]

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់