• 2019-12-04 07:45:15
  • កីឡា​ផ្សេង​ៗ

NET2019 ​វគ្គ​ផ្ដាច់ព្រ័ត្រ ​កាន់​តែ​កៀក​មក​ដល់​មែនទែន​ហើយ​

  • 2019-12-04 07:45:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ NET​​​ 2019 សម្រាប់​វិញ្ញាសារ​ AK2 នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​​នៅ​ថ្ងៃ​​ទី​៧-៨ ​ខែ​ធ្នូ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ ដោយ​មាន​ចំនួន ១២ ​ក្រុម​មក​ពី​៥​តំបន់​ខុស​ៗ​គ្នា​។

​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ​ក្រុម​ណា​ទទួល​បាន​ជ័យជម្នះ​លេខ​១ ​នឹង​មាន​ឱកាស​តំណាង​កម្ពុជា​ទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ MATIC ​នៅ​ឯ​ប្រទេស​ចិន​។ កាន់​តែ​ពិសេស​ថែម​ទៀត​នោះ ក៏​មាន​ការ​ប្រកួត​បែប​លក្ខណៈ ​( Personal Mode ) ដោយ​ការ​ប្រកួត​ត្រូវ​កំណត់​សមាជិក​នៅ​ក្នុង​ក្រុម​ទាំង​១២។ ​ក្នុង​១ក្រុម​តម្រូវ​ឱ្យ​សមាជិក​ចូលរួម​ចំនួន ​៣​នាក់​ដោយ​ធ្វើ​ការ​ចុះ​ឈ្មោះ​ឱ្យ​បាន​ជាក់លាក់​តាម​ការ​កំណត់​របស់​ក្រុម​ការងារ​ដែល​បាន​ដាក់។​ ដោយ​ការ​ប្រកួត​ក្នុង​១​ប្រកួត​មាន​កីឡាករ​ចំនួន​ ១២​នាក់​ជម្រុះ​ក្នុង​រយៈពេល​ ២០នាទី ​ដោយ​យក​ ៣​នាក់​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​កំណត់​លេង​ក្នុងវគ្គ ​( វគ្គ​ជម្រុះ​ Map Nile City ) ​ចំណែក​វគ្គផ្ដាច់ព្រ័ត្រ​ (Map Lebration Square)។

​ប្រាក់​រង្វាន់​ដែល​ទទួល​បាន​សម្រាប់​ក្រុម​លេខ​១​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​​កម្ពុជា​៖

  • ជើង​ឯក​ទទួល​បាន​ 2000$ + 40,000 Sabay gold
  • ជើង​ឯក​រង​ទទួល​បាន​ 1000$+ 40,000 Sabay gold
  • ជើង​ឯក​លេខ​ ៣​ ទទួល​បាន​ 40,000 Sabay gold

​ក្រុម​ទាំង​១២​ដែល​ចូល​រួម​ប្រកួត​រួម​មាន៖

  • 1.BattleFight
  • 2.FiveShooter
  • 3.Incredible_Gaming
  • 4.Klach_Ey
  • 5.NeverCare
  • 6.The_Michael
  • 7.Successful2
  • 8.Stable_Force
  • 9.NeverCare II
  • 10.SamMes
  • 11.Will_Show_You
  • 12.The_Mythical

​ការ​ប្រកួត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ​ដែរ ​គឺ​នាំ​មក​ដោយ​ភេសជ្ជៈ​ THUNDER ​។ នេះ​ជា​ភេសជ្ជៈស៊ូបភើ សូដាថ្មី ពី​ក្រុមហ៊ុន ​កូកា-កូឡា ​អានុភាព​ខ្លាំង​ដូចរន្ទះ ​រសជាតិ​ឆ្ងាញ់​ដិត​អារម្មណ៍​ មាន​ពីរ​រសជាតិ៖ រស​ជាតិ​ផ្លែ​ឈើ និង​រសជាតិ​ស្រ្តបឺរី។ ​ឥឡូវនេះ​មានលក់នៅទូទាំងប្រទេសកម្ពុជាហើយ!​

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់