• 2019-11-27 03:41:57
  • កីឡា​ផ្សេង​ៗ

កម្ពុជា បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ដើម្បី​សិក្សា​ពី​ការ​រៀប​ចំ

  • 2019-11-27 03:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កិច្ច​ប្រ​ជុំ​តុ​មូល​​ពិសេស​ដែល​ដឹង​នាំ​ដោយ​​ ឯកឧត្ដម​បណ្ឌិត ថោង ខុន អនុប្រធាន​​​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា​​ និង ឯក​ឧត្ដម​អគ្គលេខាធិការ​ វ៉ាត់​ ចំរើន រួម​ទាំង​គណៈកម្មាធិការ​ជំនាញ​ពិសេស​ចំនួន​៦ផ្សេងទៀត បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ ២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ម្សិល​មិញ​នេះ នៅNOCC ពោល​គឺ​មួយ​ព្រឹក​មុន​ពេល​​គណៈប្រតិភូ​ទាំង​អស់​ចេញ​ដំណើរ​ទៅ​ប្រ​ទេស​ហ្វីលីពីន។

​​​ ឯក​ឧត្ដម​ វ៉ាត់​ ចំរើន អគ្គលេខាធិការ​​​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា​ថា​«​ស៊ីហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​នេះ ​គឺ​ថា​យើង​បាន​បញ្ជូន​មន្ត្រី​មួយ​ចំនួន​ដើម្បី​សិក្សា​និង​ដក​ស្រង់​បទ​ពិសោធន៍​ក្នុង​ការ​រៀបចំ​ដឹក​នាំ​​គ្រប់​គ្រង់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​របស់​ហ្វីលីពីន​។ ការ​ងារ​នេះ​គឺ​ជំរុញ​ដោយ​ ឧត្ដម​ប្រធាន​ឲ្យ​មើល​ឃើញ​ពី​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​​នៃ​ការ​រៀប​ចំ​នោះ​ ហើយ​យក​មក​វិញ​ធ្វើ​ការ​កែ​សម្រួល​ការ​ងារ​របស់​យើង»។ ឯកឧត្ដម​បន្ថែម​ទៀត​ថា ក្រុម​ការងារ​ក៏​ដូចជា​គណៈកម្មាធិការ​ទាំង​អស់​នឹង​ចាប់​ផ្ដើម​ការងារ​របស់​ខ្លួន​ចាប់​ពី​ដើម​ឆ្នាំ​២០២០ នេះ​ទៅ​តែ​ម្ដង។

រំលឹក​ដែរ​ថា នេះ​ជា​កិច្ច​ប្រ​ជុំ​ទី​១ដើម្បី​ត្រួត​ពិនិត្យ​គណៈកម្មាធិការ​ជំនាញ​ ​ហើយ​គណៈកម្មាធិការ​ឈាន​មុខ​ទាំង​៦​នេះ​នឹង​ចូល​រួម​ដឹក​នាំ​ការ​រៀប​ចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ។ ​​​​​

អត្ថបទ៖ Yorn Sovieth

មតិយោបល់