• 2019-11-10 00:30:00
  • កីឡា​ផ្សេង​ៗ

ក្រុម​ល្បុក្កតោ​កម្ពុជា​ ហ្វឹកហាត់​នៅ​ហ្វីលីពីន​រហូត​ដល់​ថ្ងៃ​ប្រកួត​ស៊ីហ្គេម​ ២០១៩​

  • 2019-11-10 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​ កីឡា​ការិនី​ល្បុក្កតោ​កម្ពុជា​ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន​ហើយ​កាល​ពី​ម្សិលមិញ​នេះ​ ដើម្បី​ហ្វឹកហាត់​ត្រៀម​ប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ២០១៩​ ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​

ទិដ្ឋភាពថ្ងៃជួបជុំមុន​ចេញ​ទៅ

លោក​ អ៊ូ​ តារា​ អគ្គលេខាធិការ​សហព័ន្ធ​ល្បុក្កតោ​បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​មាន​ការ​សហការ​ជា​មួយ​ខាង​សហព័ន្ធ​កីឡា​ Arnis​ របស់​ម្ចាស់​ផ្ទះ​ហ្វីលីពីន​ គឺ​បាន​បញ្ជូន​គ្រូ​ជួយ​មក​បង្ហាត់​បង្រៀន​កីឡាករ​ កីឡា​ការិនី​កម្ពុជា​បន្ថែម​ទៀត​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​មក​នេះ​នៅ​កម្ពុជា។​ ក្រៅ​តែ​ពី​ការ​មក​បង្ហាត់​ និង​ប្រកួត​ផ្លាស់ប្ដូរ​បទ​ពិសោធ​ជា​មួយ​ក្រុម​កីឡាករ​ល្បុក្កតោ​កម្ពុជា​ហើយ​នោះ​ ខាង​ភាគី​ហ្វីលីពីន​ បាន​ជួយ​ឲ្យ​ក្រុម​របស់​កម្ពុជា​បាន​ទៅ​ហ្វឹកហាត់​នៅ​ទីនោះរយៈពេល​ ២-៣​សប្ដាហ៍​ មុន​ស៊ីហ្គេម​ចាប់​ផ្ដើម​ថែម​ទៀត​ផង។​

ទិដ្ឋភាពថ្ងៃជួបជុំមុន​ចេញ​ទៅ

​អ្នក​ជំនាញ​ខាង​ក្បាច់គុន​បុរាណ​របស់​កម្ពុជា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ការ​ចេញ​ហ្វឹកហាត់​លើក​នេះ​គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​លើ​ផ្នែក​បច្ចេកទេស​ ដោយ​បាន​ហាត់​ផ្ទាល់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន​តែ​ម្ដង។​ ដូច្នេះ​កីឡាករ​ កីឡា​ការិនី​កម្ពុជា​នឹង​បាន​ដក​ស្រង់​បច្ចេកទេស​ តិចនិក​ប្លែកៗ​ពី​ដៃគូ​ប្រកួត​នៅ​ពេល​ហ្វឹកហាត់​នេះ។​ លោក​ អ៊ូ​ តារា​ ក៏​ជឿជាក់​ដែរ​ថា​ ការ​ហ្វឹកហាត់​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​នេះ​នឹង​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​រឹតតែ​មាន​សមត្ថភាព​ និង​សក្ដានុពល​បន្ថែម​ទៀត​ដើម្បី​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម​នេះ។​

ទិដ្ឋភាពថ្ងៃជួបជុំមុន​ចេញ​ទៅ

បញ្ជាក់​ដែរ​ថា​ ក្រុម​កីឡាករ​ កីឡា​ការិនី​ល្បុក្កតោ​កម្ពុជា​ចំនួប​ ១៤នាក់​ បាន​ចាកចេញ​ពី​កម្ពុជា​ទៅ​ហ្វីលីពីន​កាល​ពី​ម្សិលមិញ​នេះ​ហើយ​ដើម្បី​ហ្វឹកហាត់​នៅ​ទី​នោះ។​ ការ​ហ្វឹកហាត់​របស់​ក្រុម​កីឡា​មួយ​នេះ​នឹង​ធ្វើ​រហូត​ដល់​ថ្ងៃ​ប្រកួត​ទី១​-៣​ ខែ​ធ្នូ​ ២០១៩​ តែ​ម្ដង​ទើប​វិលត្រឡប់​មក​កម្ពុជា​វិញ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់