- 2019-11-08 02:58:28
- កីឡាផ្សេងៗ
ជេសា ខាន់៖ ខ្ញុំនឹងខំប្រឹងឲ្យខ្លាំងបំផុតដើម្បីឈ្នះមេដាយមាសជូនកម្ពុជានៅស៊ីហ្គេម
- 2019-11-08 02:58:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជេសា ខាន់៖ ខ្ញុំនឹងខំប្រឹងឲ្យខ្លាំងបំផុតដើម្បីឈ្នះមេដាយមាសជូនកម្ពុជានៅស៊ីហ្គេម
ចន្លោះមិនឃើញ
ជើងខ្លាំងប្រចាំកីឡាជឺជីតស៊ូរបស់កម្ពុជា ជេសា ខាន់ ថានឹងខំប្រឹងប្រែងឲ្យខ្លាំងបំផុតដើម្បីប្រជែងយកមេដាយមាសជូនប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅឯប្រទេសហ្វីលីពីនចុងឆ្នាំនេះ។
បើតាមការឲ្យដឹងពី ជេសា ខាន់ ថាចំពោះការហ្វឹកហាត់វិញនោះ ខ្លួនធ្វើការហ្វឹកហាត់ជាប្រចាំ និងមានការប្រកួតជាបន្តបន្ទាប់នៅឯអាមេរិក មិនចាំតែដល់ពេលត្រូវប្រកួតទើបបានហ្វឹកហាត់នោះទេពោលហាត់ជានិច្ច។
សម្រាប់ការប្រកួតស៊ីហ្គេមចុងឆ្នាំនេះ ជើងខ្លាំងខាងឃ្លេរូបនេះបន្ថែមទៀតថា កញ្ញាមានទំនុកខ្ពស់លើខ្លួនឯងចំពោះការប្រកួតមួយនេះ ហើយប្ដេជ្ញាថានឹងធ្វើឲ្យបានល្អ ព្រោះចង់ឈ្នះមេដាយមាស១គ្រឿងទៀតជូនប្រទេសកម្ពុជា។ ជេសា ខាន់ នឹងមកដល់កម្ពុជាចន្លោះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
កម្ពុជានឹងចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ ខែវិច្ឆិកា ២០១៩ នៅឯប្រទេសហ្វីលីពីន ហើយសម្រាប់ប្រភេទកីឡាជឺជីតស៊ូ ក៏នឹងត្រូវចូលរួមប្រជែងមេដាយនៃកម្មវិធីកីឡាកម្រិតស៊ានមួយនេះដែរ។ ជេសា ខាន់ ជាម្ចាស់មេដាយមាស កីឡាអាស៊ី(Asean Games) នៅឯប្រទេសឥណ្ឌូណេស៊ី និងជាម្ចាស់មេដាយកម្រិតពិភពលោកជាច្រើនគ្រឿងផងដែរ៕
វីដេអូ៖