- 2019-10-11 07:50:08
- កីឡាផ្សេងៗ
ការប្រកួតជើងឯកថ្នាក់ជាតិកីឡាអេឡិចត្រូនិចកម្ពុជា NET 2019 ចាប់ផ្តើមហើយ
- 2019-10-11 07:50:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួតជើងឯកថ្នាក់ជាតិកីឡាអេឡិចត្រូនិចកម្ពុជា NET 2019 ចាប់ផ្តើមហើយ
ចន្លោះមិនឃើញ
ការប្រកួតកីឡាអេឡិចត្រូនិចជើងឯកថ្នាក់ជាតិ NET 2019 (National E-sports Tournament 2019) នៅក្នុងវិញ្ញាសា AK2 ដែលបានរៀបចំឡើងដោយក្រុមហុ៝នSABAY នឹងមានការគាំទ្រពីសហព័ន្ធកីឡាអេឡិចកម្ពុជា (EFC) នឹងចាប់ផ្តើមប្រកួតនៅតំបន់ទីមួយ (ខេត្តកំពង់ចាម, ក្រចេះ, ស្ទឹងត្រែង, រតនៈគិរី និងមណ្ឌលគិរី ) នៅថ្ងៃសៅរ៍ទី១២ ខែតុលា ឆ្នាំ២០១៩ ដោយយកខេត្ត រតនគីរី និង កំពង់ចាម ជាតំបន់ប្រកួតជាគោល។
សម្រាប់តំបន់
តំបន់ទី២ (កំពង់ធំ, ព្រះវិហារ, សៀមរាប និងឧត្តរមានជ័យ) ប្រកួតនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៩ (ដោយយកតំបន់ទី២ យកខេត្ត សៀមរាប ជាតំបន់ប្រកួតជាគោល)
តំបន់ទី៣ (កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង,ប៉ៃលិន និង បន្ទាយមានជ័យ) ប្រកួតនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៩ (ដោយយកតំបន់ទី៣ យកខេត្ត បាត់ដំបង ជាតំបន់ប្រកួតជាគោល)
តំបន់ទី៤ (តាកែវ, កំពត, ខេត្តព្រះសីហនុ, កោះកុង និងកំពង់ស្ពឺ) ប្រកួតនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៩ (ដោយយកតំបន់ទី៤ យកខេត្ត កំពត និង ព្រះសីហនុ ជាតំបន់ប្រកួតជាគោល)
តំបន់ទី៥ (រាជធានីភ្នំពេញ, កណ្ដាល, ព្រៃវែង និងស្វាយរៀង) ប្រកួតនៅថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ២០១៩ (ដោយយកតំបន់ទី៥ យក រាជធានីភ្នំពេញ ជាតំបន់ប្រកួតជាគោល)។
សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើង នៅរាជធានីភ្នំពេញ ដោយមាន១២ក្រុមសម្រាប់វិញ្ញាសារ AK2 (Bomb Mode) ដោយក្រុមទាំងនេះបានមកពីការជម្រុះតាម៥តំបន់ខាងលើដើម្បីប្រកួតផ្ដាច់ព្រ័ត្រស្វែងរកជើងខ្លាំងថ្នាក់ជាតិ២០១៩៕