- 2019-09-23 06:52:59
- កីឡាផ្សេងៗ
ក្រុមតេក្វាន់ដូ ITF សម្ដែងស្នៀតពិសេសៗ និងផ្សព្វផ្សាយក្បាច់គុនរបស់ខ្លួននៅខណ្ឌដង្កោ
- 2019-09-23 06:52:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមតេក្វាន់ដូ ITF សម្ដែងស្នៀតពិសេសៗ និងផ្សព្វផ្សាយក្បាច់គុនរបស់ខ្លួននៅខណ្ឌដង្កោ
ចន្លោះមិនឃើញ
ក្រុមតេក្វាន់ដូ ITF កម្ពុជា បានសម្ដែងស្នៀតពិសេសៗ និងផ្សព្វផ្សាយពីក្បាច់គុនរបស់ខ្លួន ក្នុងពិធីទស្សនកិច្ច ទទួលអាហារពីក្រុមហ៊ុនឯកជនមួយនៅខណ្ឌដង្កោ កាលពីថ្ងៃសុក្រ ទី១៣ ខែកញ្ញា ២០១៩ សប្ដាហ៍មុននេះ។
លោកស្រី លី សុខឆេង តំណាងក្រុមហ៊ុន khmer beverage បានឲ្យដឹងថា នេះមិនមែនជាលើកទី១ ដែលក្រុមហ៊ុនរបស់លោកស្រីបានចូលរួមជួយដល់វិស័យកីឡានៅកម្ពុជានោះទេ ពោលព្រឹត្តិការណ៍កីឡាជាតិជាច្រើនគឺតែងតែជួយឧបត្ថម្ភជានិច្ច។ ជាពិសេសព្រឹត្តិការណ៍ស៊ីហ្គេម និងការប្រកួតដទៃទៀត ហើយលើកនេះនៅតែសង្ឃឹមថារវាងក្រុមហ៊ុន និងសហព័ន្ធតេក្វាន់ដូ ITF នឹងនៅនាំមោទនភាពឲ្យប្រទេសកម្ពុជាជាបន្តបន្ទាប់ទៀត។
ចំណែកលោក ប៊ួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធខាងលើ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានរួមចំណែកអភិវឌ្ឍន៍តេក្វាន់ដូ ITF ឲ្យកាន់តែរីកចម្រើន និងរួមចំណែកជួយក្នុងការចេញទៅប្រកួតលើឆាកអន្តរជាតិកន្លងទៅ ដែលទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់បែបនេះ។
អគ្គលេខាធិការូបនេះបន្ថែមទៀតថា សហព័ន្ធក៏សូមជូនពរឲ្យក្រុមហ៊ុនទទួលបានអតិថិជនកាន់តែច្រើន និងជោគជ័យជាបន្តបន្ទាប់។ ក្រៅពីលោក សូមឲ្យខាងក្រុមហ៊ុនបន្តជួយដល់សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បន្តទៀត ជាពិសេសនៅឆ្នាំ២០២០ ពេលកម្ពុជារៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី២។
រំលឹកដែរថា ក្នុងពិធីទស្សនកិច្ច និងទទួលអាហារពីក្រុមហ៊ុនឯកជនខាងលើនេះ ក្រុមកីឡាករ កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា បានសម្ដែងស្នៀតការពារខ្លួន១ទល់៣ បង្ហាញស្នៀតមេគុណ បង្ហាញស្នៀតរលាត់ខ្លួនទាត់ក្ដារ និងស្នៀតបំបែកការ៉ូថែមទៀតផង។ ក្រៅពីនោះក៏មានការទាត់បាល់មិត្តភាពថែមទៀតដែរកាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ៕