• 2019-08-30 07:26:48
  • កីឡា​ផ្សេង​ៗ

បច្ចេកទេស​ជា​ក្រុម​ អាស៊ី​មាន​តែ​កម្ពុជា​ម្នាក់​គត់​ឈ្នះ​មេដាយ​ប្រាក់​ ខណៈ​ម្ចាស់​ក្បាច់​គុន​ក៏​ធ្លាក់​

  • 2019-08-30 07:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ធម្មតា​នោះ​ឡើយ​ ទោះ​កម្ពុជា​ភាគ​ច្រើន​មាឌ​តូច​ល្អិត​យ៉ាង​នេះ​ក្ដី​ ប៉ុន្តែ​នៅ​តែ​ជម្នះ​ និង​ធ្វើ​បាន​ល្អ​រហូត​អាច​ឈ្នះ​មេដាយ​ប្រាក់​ពិភពលោក​ លើ​វិញ្ញាសា​បច្ចេកទេស​ពិសេស​ជា​ក្រុម​ ខណៈ​ប្រទេស​អាស៊ី​ចូលរួម​ធ្លាក់​គ្មាន​សល់។​

កីឡាករដែលលេងវិញ្ញាសាបច្ចេកទេសពិសេស

កីឡាករ​ ប៉ាល់​ ជីវ័ន​ បាន​ឲ្យ​ដឹង​ថា​ មេដាយ​ប្រាក់​ដែល​កម្ពុជា​ទទួល​បាន​នេះ​ គឺ​ឆ្លងកាត់​ការ​លំបាក​ជា​ច្រើន​ ដោយ​សារ​តែ​វិញ្ញាសា​បច្ចេកទេស​ពិសេស​នេះ​ វា​ត្រូវ​ការ​លោត​ច្រើន​ ហើយ​ខ្ពស់​ៗ​ទៀត​ផង។ ចំណុច​ប៉ុន្មានទាំងនេះ​ហើយ​ដែល​រឹតតែ​អំណោយ​ផល​ ដល់​កីឡាករ​អឺរ៉ុប​ខ្លាំង​ព្រោះ​ពួកគេ​ខ្ពស់​ៗ​ ងាយ​ស្រួល​ក្នុង​ការ​លោត​ទាត់។​

ក្រុមតេក្វាន់ដូ ITF​ កម្ពុជា

សិស្ស​គុន​ឆ្នើម​របស់​ ITF​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ក្នុង​ចំណោម​១៨​ប្រទេស​ដែល​លេង​លើ​វិញ្ញាសា​បច្ចេកទេស​ពិសេស​ជា​ក្រុម​នេះ​ គឺ​ក្រុម​អាស៊ី​ធ្លាក់​គ្មាន​សល់​ហើយ​ ពោល​សូម្បី​ម្ចាស់​ក្បាច់គុន​កូរ៉េខាងជើង​ក៏​មិន​អាច​ធ្វើ​បាន​ល្អ​ដែរ។​

រំលឹក​ដែរ​ថា​ លើ​វិញ្ញាសា​បច្ចេកទេស​ពិសេស​ជា​ក្រុម​នេះ​ មេដាយ​មាស​បាន​លើ​ប្រទេស​ប៊ុលហ្គារី​ មេដាយ​ប្រាក់​ កម្ពុជា​ និង​មេដាយ​សំរឹទ្ធ​ បាន​លើ​ប្រទេស​ក្រិក។​ មក​ដល់​ពេល​នេះ​ក្រុម​តេក្វាន់ដូ​ ITF​ កម្ពុជា​ ឈ្នះ​មេដាយ​៣គ្រឿង​ មាស១​ និង​ប្រាក់២ ក្នុង​ព្រឹត្តិការណ៍ជ្រើរើសជើងឯកពិភពលោកលើកទី២១ឯ​ប្រទេសប៊ុលហ្គារី៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់